Connect with us

ព័ត៌មានអន្ដរជាតិ

កិច្ចប្រជុំកំពូលអាស៊ាន ចាប់ផ្តើម ជាមួយបញ្ហាក្តៅគគុកចំនួន ៣

បានផុស

នៅ

មេដឹកនាំអាស៊ីអាគ្នេយ៍ ដែលដឹកនាំដោយប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ជាម្ចាស់ផ្ទះកំពុងជួបប្រជុំគ្នាក្នុងកិច្ចប្រជុំកំពូល ខណៈជំនួបលើកនេះ ត្រូវឡោមព័ទ្ធដោយបញ្ហាបែកបាក់គ្នាទាំងគ្មានដំណោះស្រាយនៅចំពោះមុខដូចជាជម្លោះស៊ីវិលរបស់ប្រទេសមីយ៉ាន់ម៉ា, ការផ្ទុះឡើងជាថ្មីនូវភាពតានតឹងនៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ និងការប្រកួតប្រជែងអូសបន្លាយរវាងសហរដ្ឋអាមេរិកនិងចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានចាប់ផ្តើមនៅថ្ងៃអង្គារទី៥ខែកញ្ញាក្នុងទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី ក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង។ យ៉ាងណា រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន ​បាន​ជួប​ជុំ​គ្នារួចទៅហើយ​កាល​ពី​ថ្ងៃ​ចន្ទ​ មុន​កិច្ច​ប្រជុំ​កំពូល​ ខណៈអវត្ដមានរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏ជាផ្នែកមួយបន្ថែមទៀតធ្វើឲ្យប្លុកនេះទាំងមូលស្រងាកចិត្តផងដែរ ។

លោក Mohammad Mahfud រដ្ឋមន្ត្រីសម្របសម្រួលរបស់ឥណ្ឌូណេស៊ីទទួលបន្ទុកកិច្ចការនយោបាយ ច្បាប់ និងសន្តិសុខ បានប្រាប់អ្នកការទូតកំពូលក្នុងតំបន់ថា “កម្លាំងសហគមន៍របស់ពួកគេ កំពុងប្រឈមមុខនឹងវិបត្តិមួយបន្ទាប់ពីវិបត្តិមួយផ្សេងទៀត”។

លោក Mohammad Mahfud

កង្វះវឌ្ឍនភាពក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិមីយ៉ានម៉ា បានបន្សល់ទុកនូវសញ្ញាអវិជ្ជមានដល់អាស៊ាន ហើយការកើនឡើងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងគ្នា អាចនាំឲ្យមានជម្លោះបើកចំហដែលតំបន់នេះ ត្រូវបង្ខំឲ្យប្រឈមមុខ។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi គូសបញ្ជាក់ថា កិច្ចព្រមព្រៀងឯកច្ឆ័ន្ទ ៥ ចំណុចដែលបង្កើតដោយមេដឹកនាំនៅឆ្នាំ ២០២១ ដើម្បីជួយនាំប្រទេសមីយ៉ាន់ម៉ាឲ្យត្រលប់ទៅរកភាពប្រក្រតីវិញ ក៏នឹងត្រូវបានពិនិត្យសាជាថ្មីផងដែរ។

លោកស្រី Retno Marsudi

បន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃអង្គារ ប្រមុខរដ្ឋអាស៊ាន នឹងជួបសមភាគីអាស៊ីនិងលោកខាងលិចចាប់ពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍ ដោយផ្តល់កន្លែងធំទូលាយឲ្យសហរដ្ឋអាមេរិក ចិន និងសម្ព័ន្ធមិត្តរបស់ពួកគេ ប្រើប្រាស់សម្រាប់កិច្ចពិភាក្សាស្តីពីពាណិជ្ជកម្មសេរី បម្រែបម្រួលអាកាសធាតុ និងសន្តិសុខពិភពលោក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Time

ចុចអាន៖ កិច្ចប្រជុំកំពូល អាស៊ាន នៅ ឥណ្ឌូណេស៊ី នឹងលើកយកបញ្ហាចាក់ស្រេះចំនួន ៣ មកដោះស្រាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ២ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ៣ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម