Connect with us

សុខភាព

វិធី ១០ យ៉ាង ទប់ស្កាត់ការឃ្លានផ្អែម សម្រាប់អ្នកចង់សម្រកទម្ងន់

បានផុស

នៅ

ច្បាប់ដំបូងនៃការសម្រកទម្ងន់ដែលមនុស្សគ្រប់គ្នាដឹង គឺកាត់បន្ថយការទទួលទានផ្អែម។ សត្រូវដ៏ធំបំផុតរបស់រាងកាយ ដែលភាពឆ្ងាញ់ គឺផ្ទុយនឹងអត្ថប្រយោជន៍របស់វា។ បើ​យើង​ធ្វេសប្រហែស ហើយ​ញ៉ាំ​ច្រើន។ ក្រៅ​ពី​ការ​ឡើងសាច់លើ​ក្បាលពោះ ភ្លៅ និង​ដើមដៃ វា​ក៏​បង្ក​ជា​ជំងឺ​ជា​ច្រើន​ទៀត​ដូច​ជា ទឹកនោមផ្អែម និង​ខ្លាញ់​ក្នុង​ឈាម កំណកឈាម និងច្រើនទៀត។

ដូច្នេះ​ហើយ បើអ្នក​ដឹង​ថា​ខ្លួន​ចូល​ចិត្ត​បង្អែម​ខ្លាំង​ពេក​មិន​អាច​ទប់​ចិត្ត​បាន។ តោះ​អាន​គន្លឹះ​ខ្លះ​ៗ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ឃ្លាន​របស់​ផ្អែម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាត់បន្ថយ ឬឈប់ប្រើជាតិកាហ្វេអ៊ីន ដែលប៉ះពាល់ដល់កម្រិតទឹកក្នុងឈាម ហើយវាអាចជា​ហេតុផលមួយដែលអ្នក​ចង់បានបង្អែម។

ផឹកទឹកស្អាតឲ្យ​បានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ពេលខ្លះការចង់បានរបស់ផ្អែម គឺជាសញ្ញា​មួយដែលរាងកាយខ្សោះជាតិទឹក។ ព្យាយាមផឹកទឹកមួយកែវ (អាចលាយជាមួយ​ទឹកក្រូចឆ្មាស្រស់ ឬប្រហែល១ ស្លាបព្រានៃទឹកខ្មះ cider ផ្លែប៉ោម) ហើយរង់ចាំមួយភ្លែត។ ដើម្បីដឹងថាអ្នកនៅតែចង់ញ៉ាំបង្អែមឬអត់។ លើសពីនេះ ការទទួលទានទឹកស្អាតឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរាងកាយរបស់អ្នក។ វាក៏ជួយឲ្យពោះវៀនកម្ចាត់បាក់តេរីអាក្រក់បានកាន់តែមានប្រសិទ្ធភាពផងដែរ។

៣​​ ទទួលទានបន្លែផ្អែមជាប្រចាំ ដូចជា ខ្ទឹមបារាំង ការ៉ុត ល្ពៅ ដំឡូងជ្វា និងសូម្បី​តែ ឆៃថាវក្រងហម ។ ពេល​ស្ងោរ​ក្នុង​ទឹក​ស៊ុប​វា​នៅ​តែ​មាន​រសជាតិ​ផ្អែម។ ការ​ញ៉ាំ​បន្លែ​ផ្អែម​ជា​ប្រចាំ​នឹង​ជួយ​កាត់​បន្ថយ​ការ​ឃ្លាន​របស់​ផ្អែម។

ចៀសវាង​អាហារកែច្នៃ អាហារដែលមានជាតិគីមី និងជាតិស្ករខ្ពស់ រួមទាំងអាហារ​ជំនួស​ស្ករ​ផ្សេង​ទៀត។

បង្កើនថាមពលរាងកាយរបស់អ្នក ដោយការធ្វើលំហាត់ប្រាណជាទៀងទាត់។ អ្នក​អាចចាប់ផ្តើមជាមួយនឹងសកម្មភាពសាមញ្ញៗដូចជាការដើរ ឬហាត់យូហ្គា។ ចាប់ផ្តើម​ជាមួយ​នឹង​រយៈពេល​ខ្លី​ដូចជា ១៥ នាទី ហើយបន្ទាប់មកបង្កើនពេលវេលាបន្តិចម្តងៗ។ ចលនារាងកាយជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យមានតុល្យភាព និងបន្ថែមថាមវន្ត ដូចនេះ ជួយកាត់​បន្ថយ​ការញ៉ាំបង្អែម ដើម្បីបំបាត់ភាពតានតឹង។

គេងឲ្យ​បានគ្រប់គ្រាន់ និងដឹងពីរបៀបសម្រាក មនុស្សភាគច្រើនប្រើស្ករជា​ប្រភពថាមពល​រហ័ស។ ជាពិសេសនៅពេលដែលអ្នកមានអារម្មណ៍តានតឹង អស់កម្លាំង ឬខ្វះថាមពលទាំងផ្លូវកាយ និងផ្លូវចិត្ត ដូច្នេះប្រសិនបើអ្នកជាអ្នកញៀនជាតិស្ករ។ សាកល្បងសួរខ្លួនឯងថាតើអ្នកគេងមិនលក់ឬអត់? ឬមានភាពតានតឹង?

ពិចារណាបរិមាណសាច់ដែលអ្នកញ៉ាំជាប្រចាំ បរិភោគសាច់ច្រើនពេក ឬតិចពេក វា​អាច​បង្ក​ឲ្យមាន​ចំណង់​ចង់​ញ៉ាំ​បង្អែម សូម​បន្ត​សង្កេត និង​កែសម្រួល​ដើម្បី​ស្វែងរក​បរិមាណ​សមតុល្យ។

ចៀសវាងផលិតផលគ្មានជាតិខ្លាញ់ ឬមានជាតិខ្លាញ់ទាប ព្រោះផលិតផលទាំង​នេះមានទំនោរទៅ​រកជាតិស្ករខ្ពស់។ ដើម្បីជំនួសរសជាតិ និងបាត់បង់ជាតិខ្លាញ់។

សាកល្បងគ្រឿងទេសផ្សេងៗ ក្នុងការចម្អិនអាហារ គ្រឿងទេសមួយចំនួនដូចជា cinnamon, nutmeg, ក្រវាញ ឬ betel ធ្វើឲ្យអាហារផ្អែមតាមធម្មជាតិ។

១០ អនុវត្តការបន្ថយល្បឿនជីវិតរបស់អ្នកនិងធ្វើឲ្យជីវិតផ្អែមល្ហែមជាមួយរបស់ដែលមិនមែនជាអាហារ ចូរយើងពិចារណាទិដ្ឋភាពផ្សេងៗ។ នៃជីវិតដែលអ្នកមានអារម្មណ៍ថាបានបំពេញ ឬ​ក៏​បាត់? នៅពេលដែលជីវិតរបស់អ្នកកាន់តែផ្អែមល្ហែម ចំណង់ផ្អែមនឹងរលាយបាត់ដូចគ្នា។

ចំណុចចុងក្រោយនេះគួរឲ្យចាប់អារម្មណ៍។ អ្នក​ត្រូវ​ព្យាយាម​ពិចារណា​ខ្លួន​ឯង​ឲ្យ​បាន​ល្អ។ ដែលយើងចង់បានបង្អែម តើដោយសារតែជីវិតរបស់យើងខ្វះសុភមង្គល ភាពផ្អែមល្ហែម និងភាពរស់រវើកមែនទេ? ដូចមិត្តភ័ក្តិនៅជុំវិញយើងតែងតែនិយាយថា “បើអ្នកតានតឹងបែបនេះ តោះទៅញ៉ាំសាច់អាំងល្ងាចនេះទៅ” វាអាចទៅរួចដែលថាយើងចង់បានភាពផ្អែមល្ហែមមកជួយបំពេញ ជីវិតរបស់យើងដោយសុភមង្គល។ ប៉ុន្តែ​បើ​យើង​ញ៉ាំ​អាហារ​ឲ្យ​បាន​ល្អ ហើយ​រស់​នៅ​ដោយ​គ្មាន​ភាព​តានតឹង យើងប្រហែលជាមិនចាំបាច់បំពេញក្រពះរបស់យើងជាមួយបង្អែមទាល់តែសោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖​តើគួរផឹកកាហ្វេប៉ុន្មានពែង ក្នុងមួយថ្ងៃ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម