សុខភាព
មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ សង្គ្រោះជីវិតក្មេងស្រីម្នាក់ រលាកសាច់បំពង់ក មិនអាចដកដង្ហើមបាន ប្រភេទកម្របំផុត ឲ្យជាសះស្បើយ
ក្មេងស្រី អាយុ ១៥ ឆ្នាំ ម្នាក់ កើតជំងឺរលាកសាច់បំពង់ក (Tonsils -Amygdales) ស្រួចស្រាវ ប្រភេទរលាកចេញភ្នាសខ្ទុះស្ទះបំពង់ខ្យល់ និងវិវត្តទៅជារលាកសួត ខ្សោយសាច់ដុំសន្ទះទ្រូង មិនអាចដកដង្ហើមបាន ដែលជាករណីដ៏កម្របំផុត ត្រូវបានជួយសង្គ្រោះជីវិតនៅផ្នែកសង្គ្រោះបន្ទាន់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ រហូតជាសះស្បើយត្រឡប់ទៅផ្ទះវិញដោយស្នាមញញឹមជាមួយឪពុកម្ដាយ។
តាមរយៈផេកហ្វេសប៊ុកDr. Beat Richner បានឲ្យដឹងកាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៣ នេះថា ក្មេងស្រី អាយុ ១៥ ឆ្នាំ ម្នាក់ មានជំងឺរលាកសាច់បំពង់ក (Tonsils -Amygdales) ស្រួចស្រាវ ប្រភេទរលាកចេញភ្នាសខ្ទុះស្ទះបំពង់ខ្យល់ និងវិវត្តទៅជារលាកសួត ខ្សោយសាច់ដុំសន្ទះទ្រូង មិនអាចដកដង្ហើមបាន ហើយជំងឺប្រភេទស្មុគស្មាញបែបនេះ គឺជាករណីដ៏កម្របំផុត។
ផេកហ្វេសប៊ុក ដដែល បន្តថា ក្មេងស្រីខាងលើ ត្រូវបានជួយសង្គ្រោះជីវិតនៅផ្នែកសង្គ្រោះបន្ទាន់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ អស់រយៈពេល ២១ ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម ១៦ ថ្ងៃ ហើយពេលនេះបានជាសះស្បើយត្រឡប់ទៅផ្ទះវិញដោយស្នាមញញឹមជាមួយឪពុកម្ដាយនាង។
មន្ទីរពេទ្យគន្ធបុប្ផា បានអរគុណគ្រួសារក្មួយស្រី ដែលចូលរួមបរិច្ចាគថវិកាចំនួន ២ ៥០០ ដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា។
ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផា ក៏បានអរគុណចំពោះមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា រួមទាំងសប្បុរសជនគ្រប់ៗ រូប ដែលតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា។
គួរជម្រាបថា រាល់ការព្យាបាលជំងឺទាំងអស់ គឺ ឥតគិតថ្លៃ សម្រាប់គ្រប់ៗ គ្នា ដោយគ្មានការរើសអើងចំពោះបុគ្គលណាមួយឡើយ៕
អត្ថបទ ៖ ពិសី
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ