កីឡា
សៀង ចន្ធា«បង្ហាញសញ្ញាវិជ្ជមានសម្រាប់ជម្រើស១១នាក់ដំបូង»នៅកាតារ
ខ្សែប្រយុទ្ធ សៀង ចន្ធា បានបង្ហាញផលវិជ្ជមានសម្រាប់អាជីពបាល់ទាត់របស់ខ្លួនដែលបានចូលរួមជាមួយក្លិប Al Shahaniya FC នៃលីគទី២របស់ប្រទេសកាតាររយៈពេលប្រហែលជាងមួយខែកន្លងទៅ។
ខ្សែប្រយុទ្ធលេខ៩បានត្រឡប់មកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយ ហុងកុង ទី៧ ខែកញ្ញា និងម៉ាកាវ នៅថ្ងៃទី១១ ខែកញ្ញា។
សៀង ចន្ធា បានរៀបរាប់ថា នៅក្លិបថ្មី រូបគេជួបបញ្ហាប្រឈមច្រើនដូចជា ពេលវេលាខុសម៉ោងគ្នានឹងកម្ពុជា។ របៀបនៃការស្នាក់នៅ ម្ហូបអាហារ និងការហ្វឹកហាត់ដែលខុសប្លែកច្រើនពីកម្ពុជា។
«ពីដំបូង ធ្វើឲ្យខ្ញុំទ្រុឌទ្រោម អត់សូវមានកម្លាំង។ នៅខ្មែរ ញាំច្រើនកម្លាំងពេញ តែនៅទីនោះអត់សូវបានញាំ ធ្វើឲ្យមិនសូវមានកម្លាំង។ ខ្ញុំបានប្រាប់ក្រុមការងារគ្រូបង្វឹកដែរ ហើយពួកគាត់ជួយសម្របសម្រួល និងចាត់ចែងឲ្យខ្ញុំបានល្អដែរ»។ សៀង ចន្ធា បានរៀបរាប់។
កីឡាករបន្តថា ៖«មិនត្រឹមតែគ្រូធំទេ សូម្បីក្រុមការងារគ្រូបង្វឹកទាំងអស់តែងតែផ្តល់មតិយោបល់ ពីព្រោះខ្ញុំជាកីឡាករថ្មី យើងមិនទាន់យល់ច្បាស់ពីបច្ចេកទេសរបស់ក្រុម បច្ចេកទេសលេងនៅលើទីលាន ពួកគាត់តែងតែប្រាប់បានច្រើន»។
តាមរយៈការខិតខំប្រឹងប្រែង និងសម្របខ្លួនតាមក្លិបថ្មី សៀង ចន្ធា តែងតែទទួលបានការដាក់ឲ្យចូលលេងទាំងការប្រកួតមិត្តភាព និងពានរង្វាន់។ ជាពិសេសការប្រកួតផ្លូវការចុងក្រោយកាលពីថ្ងៃទី៣ ខែកញ្ញា រូបគេត្រូវបានប្តូរចូលក្នុងវគ្គទី២ និងរកបាន១គ្រាប់ដែលជាគ្រាប់បាល់ដំបូង។
សៀង ចន្ធា បាននិយាយថា ៖«នេះជាទំនុកចិត្តមួយចំពោះអ្វីដែលខ្ញុំខំប្រឹង។ ខ្ញុំទទួលបានផលប៉ុណ្ណឹងគឺជាសញ្ញាវិជ្ជមានសម្រាប់ខ្លួនខ្ញុំផ្ទាល់ដើម្បីអភិវឌ្ឍខ្លួន និងបង្ហាញសមត្ថភាពពិតប្រាកដដើម្បីឱកាសជម្រើស១១នាក់ដំបូង។ ខ្ញុំគិតថា ប្រសិនបើខ្ញុំចំណាយពេលយូរបន្តិចទៀត ខ្ញុំកាន់តែធ្លាប់នឹងស្ថានភាពនៅទីនោះ ខ្ញុំអាចនឹងទទួលបានការបង្ហាញខ្លួនជម្រើស១១នាក់ដំបូងច្រើន»។
ទោះបីជាយ៉ាងណា សៀង ចន្ធា បានសង្កត់ធ្ងន់ថា នៅទីនោះមានការហ្វឹកហាត់ធ្ងន់ជាងនៅកម្ពុជា ហើយកីឡាករម្នាក់សុទ្ធតែប្រឹងប្រែងដើម្បីឱកាសបង្ហាញខ្លួនលើទីលានដូចគ្នា។ ជាពិសេសក្នុងនាមជាកីឡាករបរទេស រូបគេត្រូវតែមានសមត្ថភាព គុណភាព និងកម្រិតលេងមិនឲ្យក្រោមកីឡាករក្នុងស្រុកឡើយ៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់