ជីវិតកម្សាន្ដ
តារាហុងកុងជើងចាស់ Moon Lee ធ្លាប់ត្រូវស្វាមីចោទប្រកាន់ថា សហាយស្មន់ជាមួយកូនប្រុសធម៌
តារាហុងកុង Moon Lee Choi Fung ធ្លាប់ត្រូវអតីតស្វាមីចោទប្រកាន់ថា សហាយស្មន់ជាមួយកូនប្រុសធម៌កាលពីឆ្នាំ ២០០៧ ។
Moon Lee គឺជាតារាស្រីកំពូលសម្រស់ម្នាក់ក្នុងអំឡុងឆ្នាំ ១៩៨០ ទៅឆ្នាំ ២០០០ បច្ចុប្បន្ននាងមានអាយុ ៥៨ ឆ្នាំហើយ ។
Moon បានលាឈប់ពីសិល្បៈក្នុងឆ្នាំ ២០០១ បន្ទាប់ពីរៀបការជាមួយគ្រូពេទ្យវះកាត់ម្នាក់ឈ្មោះ Dennis Law Kai-yen ។ ពួកគេទាំងពីរមានកូនប្រុសជាមួយគ្នាម្នាក់ ហើយលែងលះដាច់ស្រេចនៅឆ្នាំ ២០០៩ ។
ថ្មីៗនេះ Moon បានជម្រាបក្នុងបណ្ដាញសង្គមអំពីការត្រឡប់មកវិញរបស់នាងនៅថ្ងៃទី ១៥ ខែកញ្ញា ផងដែរ។
គួររំលឹកថាតារាស្រីខាងលើចូលសិល្បៈតាំងពីអាយុ ១៥ ឆ្នាំមកម្ល៉េះ ប៉ុន្តែក្រោយរៀបការនាងបានផ្លាស់ទៅនៅសហរដ្ឋអាមេរិកជាមួយស្វាមី ។
ដល់ឆ្នាំ ២០០៧ Dennis បានប្រកាសលែងលះ ហើយចោទប្រកាន់ Moon ថាលួចសហាយស្មន់ជាមួយកូនធម៌ឈ្មោះ Zhong Tian Yi ដែលកាលនោះលោកមានអាយុខ្ទង់ ២០ ប៉ុណ្ណោះ ។
លើសពីនេះ Dennis បានសរសេរសៀវភៅរៀបរាប់ពីការដឹងរឿងសហាយស្មន់ទៀតផង ។ នៅក្នុងសៀវភៅ Dennis អះអាងថា គាត់រកឃើញស្រោមអនាម័យដែលប្រើរួចនៅចន្លោះគ្រែគេង និងចាប់បាន Zhong Tian Yi ពួនក្នុងទូខោអាវដោយស្លៀកខោក្នុងតែមួយគត់ ។
ចំពោះការចោទប្រកាន់ដ៏គួរឲ្យអាម៉ាស់ Moon ការពារខ្លួនថា នេះជារឿងមិនពិត Dennis ទៅវិញទេបានក្បត់ចិត្តនាងជាច្រើនឆ្នាំមកហើយ ។ សូម្បីនៅក្នុងកិច្ចសម្ភាសន៍មួយ Moon ក៏និយាយដែលថា “ការរៀបការចូលគ្រួសារអ្នកមានមិនសប្បាយទេ វាមិនអស្ចារ្យដូចអ្វីដែលអ្នកគិតឡើយ ។ ខ្ញុំមិនជឿរឿងស្នេហាទេ” ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ តារាស្រីហុងកុង ប្រើកាបូបដាក់ឆ្កែចិញ្ចឹម សុទ្ធតែ Birkin
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា