Connect with us

ព័ត៌មានជាតិ

ការលក់សៀវភៅនៅតាមបណ្ណាគារមួយចំនួន មានការធ្លាក់ចុះបន្តិចនាឆ្នាំនេះ

បានផុស

នៅ

ការលក់សៀវភៅ នៅតាមបណ្ណាគារមួយចំនួន មានការធ្លាក់ចុះបន្តិចនាឆ្នាំ ២០២៣នេះ បើប្រៀបធៀបនឹងបណ្ដាឆ្នាំមុនៗ ដោយសារបច្ចុប្បន្ននេះ មានសៀវភៅអេឡិចត្រូនិចយ៉ាងច្រើនសម្បូរបែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន ថុន អ្នកគ្រប់គ្រងទូទៅនៃបណ្ណាគារបាក់ទូក បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា បច្ចុប្បន្ននេះ ការលក់សៀវភៅមានការថយចុះបន្តិច ដោយសារតែមានសៀវភៅអេឡិចត្រូនិចច្រើនសម្បូរបែប។ ម្យ៉ាង​ទៀត ប្រជាពលរដ្ឋចំណាយថវិកាទៅលើតម្រូវចាំបាច់ ច្រើនជាងទិញសៀវភៅ ស្របពេលដែលសេដ្ឋកិច្ចមានការប្រែប្រួល ទើបធ្វើឲ្យមានការថយចុះចំនួនអ្នកសៀវភៅ។

ទោះបីជាយ៉ាងណាក៏ដោយ បណ្ណាគារបាក់ទូករបស់លោក នៅតែមានអតិថិជនមកទិញសៀវភៅគួរសមដែរ គ្រាន់តែថាមិនដូចពីឆ្នាំមុនៗ ហើយភាគច្រើនអ្នកទិញសៀវភៅ គឺជាគ្រូបង្រៀន សិស្ស-និស្សិត និងអ្នកសិក្សាស្រាវជ្រាវជាដើម។  

អ្នកស្រី សុខ ហេង បុគ្គលិកលក់សៀវភៅបណ្ណាគារបាក់ទូក កត់សម្គាល់ឃើញថា ភាគច្រើនដែលមកទិញសៀវភៅ គឺសុទ្ធសឹងជាសិស្ស-និស្សិត គ្រូបង្រៀន និងមួយចំនួនទៀត គឺជាអ្នកស្រាវជ្រាវឯករាជ្យ ដែលត្រូវការទិញសៀវភៅ ទៅអានដើម្បីជាជំនួយស្មារតីក្នុងការសិក្សាស្រាវជ្រាវ។ អ្នកស្រី បន្ថែមថា ក្នុងមួយថ្ងៃ មានចំនួនអ្នកមកទិញសៀវភៅប្រមាណជាង ១០០នាក់ ចំណែកចំនួននៃការលក់សៀវភៅគឺមានចំនួនចាប់ពី ១០០ក្បាល ទៅ ១២០ក្បាល ជាមធ្យមប្រចាំថ្ងៃ។

អ្នកស្រី សុខ ហេង បញ្ជាក់ទៀតថា សម្រាប់ពេលបច្ចុប្បន្ន អ្នកដែលមកទិញសៀវភៅច្រើនជាងគេនោះ គឺសិស្សថ្នាក់ទី ១២ ពីព្រោះតែការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឈានជិតមកដល់នាពេលខាងមុខនេះហើយ។ ជាក់ស្ដែងសៀវភៅដែលលក់ដាច់ច្រើនមានដូចជា៖ សៀវភៅតែងសេចក្តី សៀវ​ភៅអត្រាកំណែ មុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជាដើម។

ជាមួយគ្នានេះដែរ យុវតី អឹម សុខខេង អតីតសិស្សទី ១២ ដែលត្រូវត្រៀមប្រឡងចូលសាលាតិចណូ ក៏បានប្រាប់ដែរថា កញ្ញាស្វែងរកសៀវភៅនៅបណ្ណាគារបាក់ទូកនេះ គឺជាសៀវភៅទាក់ទងនឹងវិញ្ញាសា ប្រឡងចូលសាលាតិចណូ ពីព្រោះ​តែកញ្ញាមានបំណងចូល បន្តការសិក្សាថ្នាក់មហាវិទ្យាល័យ ជំនាញវិស្វកម្ម នៃសាលាតិចណូ ទើបកញ្ញាមកទិញសៀវ​ភៅដែលទាក់ទងនឹងជំនាញទាំងនេះ ដើម្បីត្រៀមខ្លួនប្រឡងចូលរៀននៅ សាលាតិចណូ នេះតែម្ដង៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម