Connect with us

ព័ត៌មានជាតិ

ស្នងការខេត្តព្រះសីហនុ លោក ស រដ្ឋា រៀនជំនាញនគរបាលពីប្រទេសអូស្ត្រាលី និងអាល្លឺម៉ង់

បានផុស

នៅ

ក្រោយផ្ទេរ និងតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ លោក ស រដ្ឋា ក៏បានទទួលភារកិច្ចជាស្នងការនគរបាលខេត្តព្រះសីហនុ ជំនួសលោក ជួន ណារិន្ទ ដែលត្រូវផ្ទេរមកធ្វើជាស្នងការនគរបាលរាជធានីភ្នំពេញ។ ស្នងការនគរបាលខេត្តព្រះសីហនុរូបនេះ បានរៀនជំនាញនគរបាលពីប្រទេសអូស្ត្រាលី និងអាល្លឺម៉ង់ ហើយត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ ថា លោក ជាកូនរបស់សម្ដេចក្រឡាហោម ស ខេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កើតក្នុងគ្រួសារ ដែលមានលោកឪពុកជាថ្នាក់ដឹកនាំ លោក ស រដ្ឋា បានបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ នៅសហរដ្ឋ អាមេរិក និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅប្រទេសសឹង្ហបុរី ខណៈលោក បានរៀនចប់កម្រិតបឋមសិក្សានៅសាលាចតុមុខ រាជធានីភ្នំពេញ។ ក្រោយបញ្ចប់កម្រិតឧត្តមសិក្សា លោក ស រដ្ឋា បានចូលសិក្សាជំនាញនគរបាលជាន់ខ្ពស់ រយៈពេល១ឆ្នាំ នៅរាជបណ្ឌិត្យសភានគរបាល ប្រទេសអូស្ត្រាលី និងបានបន្តសិក្សាជំនាញនគរបាលនេះ នៅអាល្លឺម៉ង់ រយៈពេល១ឆ្នាំទៀត លើការប្រឆាំងភេរវកម្ម។ បន្ថែមពីការសិក្សានៅបរទេស លោកក៏បានចូលរៀនវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ នៅសាលាភូមិន្ទរដ្ឋបាលដែរ។

ដោយបានសិក្សាលើជំនាញនគរបាលពីបរទេស លោក ស រដ្ឋា បានចាប់ផ្ដើមចូលបម្រើការងារជានគរបាលជាតិកម្ពុជា នៅឆ្នាំ២០០៤ ដែលកាលណោះ ជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។ បម្រើការបានប្រមាណ ៦ឆ្នាំ លោក ស រដ្ឋា បានទទួលការតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ហើយក្រោយមក នៅឆ្នាំ២០១២ លោក ធ្វើជាអនុប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ រហូតដល់ឆ្នាំ២០១៥ លោក ស រដ្ឋា ត្រូវបានផ្ទេរ និងដំឡើងតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ផ្អែកលើចំណេះដឹង និងអតីតភាពការងារជានគរបាលជាតិ រយៈពេល១៨ឆ្នាំ ហើយជាពិសេសផ្អែកលើបទពិសោធន៍ក្នុងការបំពេញការងារបានយ៉ាងល្អប្រសើរប្រកបដោយប្រសិទ្ធផល ទាក់ទងនឹងករណីចុះបង្ក្រាបបទល្មើសយ៉ាងក្ដៅគគុកនៅក្នុងខេត្តព្រះសីហនុ កន្លងមក លោក ស រដ្ឋា ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផ្ទេរភារកិច្ចពីអគ្គនាយករងអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ មកជាអគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ។ រំលងបានមួយថ្ងៃ ពោលគឺនៅថ្ងៃទី២៤ ខែសីហា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានសម្រេចប្រគល់ភារកិច្ចដល់លោក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ ឱ្យទទួលជាស្នងការនគរបាលខេត្តព្រះសីហនុ នៅពេលនេះ ដែលមានឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

សន្តិសុខសង្គម២២ ម៉ោង មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ ប្រវែងជាង ៣០០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម