Connect with us

ព័ត៌មានអន្ដរជាតិ

រូបចម្លាក់អាយុកាលជិត ៣០០០ ឆ្នាំ នៅប្រាសាទ ក្រិក សង្ស័យជាតង្វាយអាទិទេព Poseidon

បានផុស

នៅ

ការជីកកកាយប្រាសាទក្រិកបុរាណបានផ្តល់នូវរូបចម្លាក់ជាច្រើន ដែលគេសង្ស័យថា ជាតង្វាយដល់អាទិទេពសមុទ្រ Poseidon ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងវប្បធម៌ក្រិកបានឱ្យដឹងថា ក្រុមអ្នកបុរាណវត្ថុវិទូដែលជីកប្រាសាទអាយុកាល ២ ៨០០ ឆ្នាំនៅប្រទេស ក្រិក បានរកឃើញវត្ថុបុរាណជាច្រើន រួមទាំងរូបចម្លាក់សត្វឆ្កែ ស្ត្រី និងពស់ផងដែរ ។ រូបចម្លាក់ទាំងនេះប្រហែលជាគ្រឿងបូជា ឬជាអំណោយដល់អាទិទេពសមុទ្រ Poseidon ។

កន្លែងដែលត្រូវឧទ្ទិសដល់អាទិទេព Poseidon មានទីតាំងនៅទីក្រុងបុរាណ Elikis នៅលើឆ្នេរសមុទ្រភាគខាងជើងនៃ Peloponnese ក្នុងប្រទេស ក្រិក ។

ក្រៅពីវត្ថុបុរាណ អ្នកបុរាណវិទូបានវិភាគលើដីល្បាប់នៅកន្លែងនោះ ហើយរកឃើញថា វាធ្លាប់លិចច្រើនដងប្រហែល ២ ៨០០ ឆ្នាំមុន ទើបគេបូជាដល់អាទិទេពសមុទ្រ ។

ការពិតទៅអ្នកបុរាណវត្ថុវិទូ បានព្យាយាមជីកកកាយកន្លែងនេះ អស់រយៈពេលជិត ២០ ឆ្នាំមកហើយ ។ របកគំហើញ និងទំនាក់ទំនងរបស់វាជាមួយអាទិទេព Poseidon ត្រូវបានកត់សម្គាល់នៅក្នុងឯកសារជាច្រើន ដែលបោះពុម្ពនៅចន្លោះឆ្នាំ ២០១១ និង ២០២២ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ livescience

ចុចអាន៖ មកស្គាល់កំពូលអាទិទេព ១០ អង្គ នៅក្នុងទេវកថា ក្រិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣៣ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៥២ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម