Connect with us

ព័ត៌មានអន្ដរជាតិ

ព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេសមីយ៉ាន់ម៉ា ស្ថិតក្រោមការគ្រប់គ្រងរបស់យោធា

បានផុស

នៅ

នៅថ្ងៃចន្ទទី០១ខែមករានេះ យោធាមីយ៉ាន់ម៉ាបានឃុំខ្លួនមេដឹកនាំលោកស្រី អ៊ុង សានស៊ូជី, លោកប្រធានាធិបតី Win Myint និងឥស្សរជនជាន់ខ្ពស់ដទៃទៀតមកពីគណបក្សដែលគ្រប់គ្រងប្រទេស ដោយដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារមួយ ពោលគឺរយៈពេលតិចជាង១០ឆ្នាំបន្ទាប់ពីបានប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះគឺជាព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេសមីយ៉ាន់ម៉ា ស្ថិតក្រោមការគ្រប់គ្រងរបស់យោធា៖

– ថ្ងៃទី៤ខែមករាឆ្នាំ១៩៤៨៖ ប្រទេសដែលគេស្គាល់ថាភូមា ទទួលបានឯករាជ្យពីការគ្រប់គ្រងរបស់អាណានិគមអង់គ្លេស។

– ឆ្នាំ១៩៦២៖ មេដឹកនាំយោធា Ne Win បានធ្វើរដ្ឋប្រហារនិងគ្រប់គ្រងប្រទេសតាមរយៈរបបយោធាអស់រយៈពេលជាច្រើនឆ្នាំ។

– ឆ្នាំ១៩៨៨៖ លោកស្រី អ៊ុងសាន ស៊ូជី ដែលជាកូនស្រីរបស់វីរៈបុរសឯករាជ្យ បានវិលត្រឡប់មកប្រទេសកំណើតវិញចំពេលការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ កំពុងតែផ្ទុះឡើងប្រឆាំងនឹងរបបយោធា។ កងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារទៅលើក្រុមបាតុករនៅក្នុងការតវ៉ានាខែសីហា ហើយមនុស្សរាប់រយនាក់ត្រូវបានសម្លាប់។

– ខែកក្កដាឆ្នាំ១៩៨៩៖ ខណៈមានការរិះគន់ដោយមិនសំចៃមាត់ទៅលើរបបយោធា លោកស្រី ស៊ូជី ត្រូវបានឃុំឃាំងនៅក្នុងផ្ទះ។

– ថ្ងៃទី២៧ខែឧសភាឆ្នាំ១៩៩០៖ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលបង្កើតឡើងដោយលោកស្រីស៊ូជី បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីប៉ុន្តែយោធាបដិសេធប្រគល់អំណាច។

– ខែតុលាឆ្នាំ១៩៩១៖ លោកស្រីស៊ូជី ទទួលបានពានរង្វាន់ណូបែលសន្តិភាពសម្រាប់ការតស៊ូដោយសន្តិវិធីរបស់លោកស្រីប្រឆាំងនឹងរបបនេះ។

– ថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១០៖ គណបក្សគាំទ្ររបបយោធា បានឈ្នះការបោះឆ្នោតលើកដំបូងរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេល២០ឆ្នាំ ដែលជាការបោះឆ្នោតមួយត្រូវបានធ្វើពហិការថាមិនយុត្តិធម៌និងក្លែងបន្លំ។

– ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១០៖ លោកស្រីស៊ូជី ត្រូវបានដោះលែងពីការឃុំឃាំងបន្ទាប់ពីជាប់អស់ពីរទសវត្សរ៍។

– ឆ្នាំ២០១២៖ លោកស្រីស៊ូជី បានឈ្នះការបោះឆ្នោតបំពេញបន្ថែមនិងទទួលបានអាសនៈនៅសភា ដោយកាន់តំណែងជាសាធារណៈលើកដំបូង។

– ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៥៖ គណបក្ស NLD ទទួលបានជ័យជម្នះយ៉ាងធំធេងក្នុងការបោះឆ្នោតសកលដែលត្រូវបានធ្វើឡើងជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩០មក។ យោធាបានរក្សាអំណាចសំខាន់ៗក្រោមរដ្ឋធម្មនុញ្ញដែលរារាំងលោកស្រីស៊ូជីពីការកាន់តំណែងជាប្រធានា​ធិបតីប៉ុន្តែតំណែងទីប្រឹក្សារដ្ឋត្រូវបានបង្កើតឡើងដើម្បីឲ្យលោកស្រីដឹកនាំរដ្ឋាភិបាល។

– ថ្ងៃទី២៥ខែសីហាឆ្នាំ២០១៧៖ ក្រុមបះបោរបានវាយប្រហារទីតាំងយោធានៅរដ្ឋ Rakhine ភាគខាងលិចដោយសម្លាប់មនុស្សរាប់សិបនាក់។ យោធាបានឆ្លើយតបជាមួយនឹងការបង្ក្រាបដ៏ធំមួយទៅលើប្រជាជនមូស្លីមរ៉ូហ៊ីងយ៉ា ដោយធ្វើឲ្យប្រជាជនរាប់សែននាក់ភៀសខ្លួនចូលទៅក្នុងប្រទេសបង់ក្លាដែស។

– ថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩៖ លោកស្រីស៊ូជី បានការពារយោធាក្នុងករណីមួយនៅឯតុលាការយុត្តិធម៌អន្តរជាតិក្នុងទីក្រុងឡាអេ ដោយបដិសេធថា យោធាមិនបានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ទេ។

– ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០៖ ប្រទេសមីយ៉ាន់ម៉ាបានរៀបចំការបោះឆ្នោត ដោយគណបក្ស NLD បានកាន់កាប់សំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា។

– ថ្ងៃទី២៩ខែមករាឆ្នាំ២០២១៖ គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសមីយ៉ាន់ម៉ា បានច្រានចោលការចោទប្រកាន់របស់យោធាពីការលួចបន្លំក្នុងការបោះឆ្នោតព្រោះមិនបានរកឃើញភស្តុតាងណាមួយដើម្បីគាំទ្រការអះអាងនេះទេ។

– ថ្ងៃទី១ខែកុម្ភះឆ្នាំ២០២១៖ យោធាមីយ៉ាន់ម៉ាបានកាន់កាប់ប្រទេសនេះរយៈពេលមួយឆ្នាំទៀតដោយលើកឡើងពីការខកខានរបស់រដ្ឋាភិបាល ក្នុងការធ្វើសកម្មភាពប្រឆាំងនឹងការអះអាងរបស់ខ្លួនពីការលួចបន្លំអ្នកបោះឆ្នោតនិងការបដិសេធពន្យារពេលការបោះឆ្នោតខែវិច្ឆិកាដោយសារតែវិបត្ដិមេរោគកូរ៉ូណា។ គណបក្សរបស់លោកស្រីស៊ូជីនិយាយថា លោកស្រីត្រូវបានឃុំឃាំងនៅក្នុងផ្ទះម្តងទៀត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Michigansthumb

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម