ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីស្ដីទី ជំរុញឱ្យបង្កើនការហ្វឹកហ្វឺនដើម្បីពង្រឹងសមត្ថភាពកងកម្លាំង
នាយករដ្ឋមន្ត្រីស្ដីទីនៃកម្ពុជា លោក នេត សាវឿន បានជំរុញឱ្យមានការហ្វឹកហ្វឺនជាប្រចាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដើម្បីធានាដល់ការបង្កើនសមត្ថភាពកងកម្លាំងជាតិ។ លោកនាយករដ្ឋមន្ត្រីស្ដីទី ចាត់ទុកការងារហ្វឹកហ្វឺន ជាកាតព្វកិច្ចដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពដ៏រឹងមាំរបស់កងកម្លាំង ក្នុងបុព្វហេតុខឿនការពារជាតិ និងប្រជាជន។
នៅក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃប្រកាសបង្កើតកងវរសេនាតូចលេខ២៤៦ និងខួបលើកទី១៤ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី៥ ខែកញ្ញានេះ លោក នេត សាវឿន បានថ្លែងថា៖ «ទាំងកងអង្គរក្ស ទាំងកងយោធពលខេមរភូមិន្ទ ទាំងនគរបាលជាតិ ទាំងកងកម្លាំងប្រដាប់អាវុធផ្សេងៗទៀត ត្រូវបង្កើនសមត្ថភាព តាមរយៈការហ្វឹកហ្វឺន»។ លោកបញ្ជាក់ថា ការនិយាយអំពីចំនួនកងកម្លាំងការពារជាតិ គឺគ្រាន់តែជារឿងមួយផ្នែកប៉ុណ្ណោះ តែលើសពីនេះ ការយកចិត្តទុកដាក់ទៅលើការពង្រឹងសមត្ថភាពកងកម្លាំង ការធ្វើទំនើបកម្ម ការប្រើប្រាស់ឧបករណ៍សព្វាវុធ ជាពិសេស ផ្ដោតលើផែនការយុទ្ធសាស្ត្រដឹកនាំ ជារឿងដ៏ចាំបាច់បំផុត។
ត្រង់ចំណុចនេះ លោក នេត សាវឿន ជឿជាក់ថា ក្រសួងការពារជាតិ ក៏ដូចជាអង្គភាពសាមី នឹងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ថែមទៀតលើកងកម្លាំងថ្មីៗក្នុងការបង្កើនការហ្វឹកហ្វឺនឱ្យជាប់ជាប្រចាំ ដើម្បីពង្រឹងកងកម្លាំងឱ្យមានសមត្ថភាពខ្ពស់ ដោយប្រែក្លាយកងកម្លាំងជាកងកម្លាំងអាជីព ហើយជាកម្លាំងមួយមានលទ្ធភាពគ្រប់គ្រាន់ការពារសេចក្ដីសុខជូនជាតិ និងប្រជាជន។
ទន្ទឹមនេះ លោកនាយករដ្ឋមន្ត្រីស្ដីទី បានស្នើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ទាំងកងយោធពលខេមរភូមិន្ទ ទាំងកងកម្លាំងនគរបាលជាតិ គប្បីលើកកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូរ ហើយត្រូវគោរពឱ្យខានតែបានវិន័យ និងសីលធម៌របស់កងកម្លាំងប្រដាប់អាវុធ។ បន្ថែមពីនេះ លោក ក៏បានជំរុញដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវចូលរួមឱ្យបានសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យទទួលបានជោគជ័យ។
លោក ចាត់ទុកថា កងកម្លាំងប្រដាប់អាវុធ ជាឆ្អឹងខ្នងដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីធានាដល់ការថែរក្សា ការពារនូវសន្តិភាព ស្ថិរភាព និងសន្តិសុខជាតិ ដែលនឹងបង្កលក្ខណៈងាយស្រួលឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឈានឆ្ពោះដល់រកភាពរីកចម្រើនថែមទៀត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា