Connect with us

ព័ត៌មានអន្ដរជាតិ

លោកស្រី អ៊ុងសាន ស៊ូជី កំពុងមានជំងឺ ហើយយោធាបដិសេធមិនឲ្យយក​ពេទ្យពីខាងក្រៅមកព្យាបាលឡើយ

បានផុស

នៅ

អតីតមេដឹកនាំដែលកំពុងជាប់ឃុំខ្លួនរបស់មីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី កំពុងមានជំងឺ ខណៈសំណើសុំឲ្យគ្រូពេទ្យមកពីខាងក្រៅដើម្បីព្យាបាលលោកស្រីត្រូវបានបដិសេធដោយមេដឹកនាំយោធា ។ នេះបើយោងតាមរដ្ឋាភិបាលស្រមោលដែលស្មោះត្រង់នឹងលោកស្រី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​ ម្ចាស់ជ័យលាភីណូបែលសន្តិភាពវ័យ ៧៨ ឆ្នាំរូបនេះកំពុងទទួលការព្យាបាលពីសំណាក់វេជ្ជបណ្ឌិតរបស់នាយកដ្ឋានពន្ធនាគារ បន្ទាប់ពីលោកស្រីមានអាការៈហើមអញ្ចាញធ្មេញមិន​អាច​ញ៉ាំ​អាហារ​បាន​ស្រួល​នោះទេ ហើយលោកស្រីថែមទាំង​វិលមុខ និង​ក្អួតផងដែរ ​​ក្រោយពេលដែលលោកស្រីត្រូវបានផ្ទេរចេញពីពន្ធនាគារទៅឃុំខ្លួនក្នុងផ្ទះវិញនៅទីក្រុងណៃពិដោកាលពីកក្កដា ។

លោកស្រី ស៊ូជី កំពុង​ប្រឈម​នឹង​ការ​ឃុំខ្លួន​រយៈពេល ២៧ ឆ្នាំ ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់ចំនួន ១៩ ករណីរាប់ចាប់ពីការញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ ខណៈលោកស្រីក៏បាននឹងកំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងយោធាវិញផងដែរ ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាផ្ទុះភាពចលាចល ចាប់តាំងពីដើមឆ្នាំ ២០២១ មកម្ល៉េះ នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី និងបង្ក្រាបក្រុមអ្នកប្រឆាំងនឹងយោធា ដោយមានទាំងការចាប់ខ្លួនដាក់ពន្ធនាគារ និងឈានដល់ការសម្លាប់មនុស្សរាប់ពាន់នាក់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Reuters

ចុចអាន ៖ ប្រធានាធិបតីប្រទេសមហាអំណាច ៣ រូបនឹងមិនចូលរួមកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅ ឥណ្ឌូណេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម