Connect with us

នយោបាយ

អវត្តមានមេដឹកនាំថៃ នាំឱ្យសម្ដេច ហ៊ុន ម៉ាណែត ក្លាយជាមេដឹកនាំតែម្នាក់គត់ដែលទើបចូលរួមកិច្ចប្រជុំអាស៊ានជាលើកទី១

បានផុស

នៅ

អវត្តមានរបស់លោក សេតថា នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ​ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ បានធ្វើឱ្យ សម្ដេចធិបតី ហ៊ុន ម៉ាណែត  ក្លាយជាមេដឹកនាំតែម្នាក់គត់ ដែលទើបតែបានឈានជើងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣នេះ ជាលើកដំបូងបង្អស់ បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាផ្លូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេតថា ដែលទទួលបានការបោះឆ្នោតទុកចិត្តពីសភាថៃឱ្យធ្វើជានាយករដ្ឋមន្ត្រីថៃក្នុងថ្ងៃទី២២ ខែសីហា ដំណាលគ្នានឹងសម្ដេចធិបតី ហ៊ុន ម៉ាណែត មិនបានទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ឡើយ។ ចំពោះមូលហេតុដែលលោក សេត ថា ​មិនបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣នេះ គឺដោយសារតែរដ្ឋាភិបាលរបស់លោក សេត ថា ដែលទើបជាប់ឆ្នោតថ្មីរូបនេះ មិនទាន់បានស្បថចូលកាន់តំណែងនៅចំពោះព្រះភក្រ្តព្រះមហាក្សត្រ និងធ្វើសេចក្ដីថ្លែងការណ៍ពីគោលនយោបាយទៅកាន់សភានៅឡើយទេ។

អវត្តមាន លោក សេត ថា នេះហើយ គឺបានធ្វើឲ្យសម្ដេចធិបតីហ៊ុន ម៉ាណែត ក្លាយជាមេដឹកនាំអាស៊ានតែម្នាក់គត់ ដែលទើបតែបានចូលរួមកិច្ចប្រជុំនេះជាលើកទីមួយ។ ការណ៍ដែលសម្ដេចធិបតី អាចបានចូលរួមកិច្ចប្រជុំដ៏ធំនេះ គឺព្រោះតែសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការតែងតាំង និងស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជាជាផ្លូវការ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

ដោយឡែក ចំពោះវត្តមានមេដឹកនាំប្រទេសក្នុងតំបន់អាស៊ាន ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើសពី២ដង រួមមាន  លោក ហ្វឺឌីណាន់ ម៉ាកុស ប្រធានាធិបតីហ្វីលីពីន លោក វូ វ៉ាន់ធឿង ប្រធានាធិបតីវៀតណាម លោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី  លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រះចៅស៊ុងតង់ព្រុយណេ ហាជី ហាស់សាណាល់ ប៊ុយគីយ៉ាស់ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្រាប់មេដឹកនាំប្រទេសមីយ៉ាន់ម៉ា លោក​មីន អុងឡាំង វិញ គឺមិនដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ានឡើយ។

សូមរំលេចថា កិច្ចប្រជុំកំពូលអាស៊ាន តែងតែធ្វើឡើងចំនួន២ដងក្នុងមួយឆ្នាំ។ ជាក់ស្ដែង នៅក្នុងឆ្នាំនេះ ឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ានប្ដូរវេន ត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងលើកទី៤៣។ កិច្ចប្រជុំកំពូលលើកទី៤២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ខែឧសភា ដល់ថ្ងៃទី​​១១ ខែឧសភាឆ្នាំ២០២៣ ហើយកិច្ចប្រជុំលើកទី៤៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ខែកញ្ញា ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។

ជាការកត់សម្គាល់ កិច្ចប្រជុំដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជា មាននាយករដ្ឋមន្ត្រីកម្ពុជាពីររូបផ្សេងគ្នា បានចូលរួមក្នុងកិច្ចប្រជុំ ដោយកាលពីកិច្ចប្រជុំលើកទី៤២ នាថ្ងៃទី១០-១១ខែឧសភា សម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជាយករដ្ឋមន្ត្រីកម្ពុជា ជាអ្នកចូលរួមប្រជុំ ចំណែក កិច្ចប្រជុំកំពូលលើកទី៤៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជាយករដ្ឋមន្ត្រីកម្ពុជាជាអ្នកចូលរួមប្រជុំវិញម្ដង៕

អត្ថបទដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម២ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១២ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការផ្ដន្ទាទោស ជនដៃដល់ ស្រី ស៊ីណា វ័យ៥១ឆ្នាំ ដាក់ពន្ធនាគារ ៣១ ឆ្នាំ និងសងសំណងជូនអ្នកស្លាប់២លានដុល្លារ និងអ្នករងរបួស៥០ម៉ឺនដុល្លារ

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម