កីឡា
ការប្រកួតនៅអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ នឹងត្រូវលេងក្នុងដី-ក្រៅដីវិញ ក្រោយខកខាន៧ឆ្នាំ
ក្រុមបាល់ទាត់ជម្រើសជាតិ ក៏ដូចជាក្លិបនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអ៉ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីប្រកួតរបស់ពួកគេក្នុងដី និងក្រៅដី ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៦។
រាល់ការប្រកួតរវាងក្រុមមកពីសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត (SAFF) និងសហព័ន្ធបាល់ទាត់សាធារណៈរដ្ឋឥស្លាមអ៉ីរ៉ង់ (FFIRI) ត្រូវបានលេងលើទឹកដីកណ្ដាល ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ ដោយសារភាពចលាចលនយោបាយ។

ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅថ្ងៃនេះបានសរសើរ “កិច្ចព្រមព្រៀងដ៏សាមញ្ញមួយ” ដែលសម្រេចបានរវាងសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត និងអ៉ីរ៉ង់។
កាលពីឆ្នាំ២០១៦ ទំនាក់ទំនងការទូតត្រូវបានកាត់ផ្តាច់រវាងប្រទេសឥស្លាមទាំងពីរ បន្ទាប់ពីបេសកកម្មរបស់អារ៉ាប៊ីសាអ៊ូឌីតក្នុងប្រទេសអ៉ីរ៉ង់ រួមទាំងស្ថានទូតត្រូវបានវាយប្រហារ បន្ទាប់ពីការប្រហារជីវិតរបស់បព្វជិត Shia Nimr al-Nimr នៅទីក្រុងរីយ៉ាដ។
អារ៉ាប៊ីសាអ៊ូឌីត ភាគច្រើនជានិកាយស៊ីអ៉ីត និងនិកាយស៊ុននី ដើរតួយ៉ាងសំខាន់ក្នុងសង្គ្រាមនៅយេម៉ែន ដែលទីក្រុងតេអេរ៉ង់ គាំទ្រក្រុមឧទ្ទាម Houthi ខណៈពេលទីក្រុងរីយ៉ាដ កំពុងដឹកនាំសម្ព័ន្ធយោធាជាមួយរដ្ឋាភិបាល។

ប្រទេសទាំងពីរស្ថិតនៅលើភាគីប្រឆាំងក្នុងជម្លោះនៅលីបង់ និងស៊ីរីផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កាលពីខែមីនា ឆ្នាំនេះ ប្រទេសចិនបានជួយសម្រុះសម្រួលកិច្ចព្រមព្រៀងមួយរវាងអារ៉ាប៊ីសាអ៊ូឌីត និងអ៉ីរ៉ង់ នៅពេលផែនការត្រូវបានធ្វើឡើងដើម្បីបើកស្ថានទូត បន្ទាប់ពីភាពតានតឹងជាច្រើនឆ្នាំ។
ក្រោយមកទីក្រុង តេអេរ៉ង់ ក៏បានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅទីក្រុង រីយ៉ាដ ក្នុងខែមិថុនា។ ថ្មីៗនេះ មានសេចក្តីរាយការណ៍ថា ស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត នៅទីក្រុងតេអេរ៉ង់ និងស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុង Mashhad ត្រូវបានបើកដំណើរការឡើងវិញផងដែរ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច