ព័ត៌មានជាតិ
អ្នកជំនាញ រំពឹងថា កម្ពុជានឹងទាក់ទាញបានកំណើនធុរជនបរទេស ក្រោយមានជំនួបក្រៅផ្លូវការជាមួយសម្តេច ហ៊ុន ម៉ាណែត
ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឥណ្ឌូនេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចូលរួមកិច្ចប្រជុំវិនិយោគធុរកិច្ចអាស៊ាន ដោយក្នុងនោះបានជួបជាមួយពាណិជ្ជករអាស៊ានជាច្រើននៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការបញ្ជាក់របស់អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
ថ្លែងប្រាប់កម្ពុជាថ្មីពីប្រទេសឥណ្ឌូនេស៊ី អ្នកឧកញ៉ា លឹម ហេង បានលើកឡើងដូច្នេះថា«នេះជាកិត្តិយសណាស់សម្រាប់ប្រទេសកម្ពុជា ដែលមាននាយករដ្ឋមន្រ្តីថ្មីវ័យក្មេង បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដោយមានសុឆន្ទៈក្នុងការជំរុញអាស៊ានតែមួយ ដំណើរការសេដ្ឋកិច្ចរួមគ្នា ដែលនេះជាចំណុចសំខាន់ណាស់ ពោលគឺធ្វើអ្វីៗដើម្បីសហគមន៍សេដ្ឋកិច្ចអាស៊ាន»។
បើតាមអ្នកឧកញ៉ា លឹម ហេង វត្តមានរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលនេះ បាននាំមកនូវផ្លែផ្កាយ៉ាងត្រចះត្រចង់សម្រាប់ប្រទេសកម្ពុជា ពោលគឺជាសមិទ្ធផលថ្មីសម្រាប់នាយករដ្ឋមន្ត្រីថ្មី ជាពិសេសផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ទំនាក់ទំនងនយោបាយ ទាំងក្នុងអាស៊ាន និងសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ។
លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ការចូលរួមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួយពង្រឹងទំនាក់ទំនងរវាងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ជាពិសេសទំនាក់ទំនងផ្នែកពាណិជ្ជកម្ម។ ក្រៅពីនេះ លោកបណ្ឌិតបានកត់សម្គាល់លើវិស័យចំនួនពីររបស់កម្ពុជា នឹងអាចទាក់ទាញបានវិនិយោគិនពីតំបន់អាស៊ាន នោះគឺវិស័យកសិកម្ម និងទេសចរណ៍។ លោកមើលឃើញថា ប្រទេសចំនួនបី រួមមាន ឥណ្ឌូនេស៊ី ថៃ និងវៀតណាម គឺជាប្រទេសដែលមានបច្ចេកទេសកែច្នៃកសិកម្មខ្ពស់ អាចនឹងចូលមកវិនិយោគនៅកម្ពុជា ក្រោយពីមានការប្រើថ្វីមាត់ទាក់ទាញដ៏ជំនាញរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត។ ដោយឡែកវិស័យទេសចរណ៍ ក៏ជាផ្នែកមួយមានសក្តានុពល ប៉ុន្តែមានការធ្លាក់ចុះនៅក្នុងតំបន់អាស៊ាន។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ថា ប្រសិនបើមានការលើកទឹកចិត្តឱ្យមានរំហូរទេសចរ ក៏ជាចលនាហិរញ្ញវត្ថុឱ្យមានរង្វិលជុំនៅក្នុងតំបន់អាស៊ាន ជាពិសេសបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចផងដែរ។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្ម កម្ពុជា-ចិន និងជាអ្នកតាមដានព្រឹត្តិការណ៍សង្គមសេដ្ឋកិច្ច បានលើកឡើងថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងថ្លែងទៅកាន់ធុរកិច្ចជននានា ក្នុងក្របខណ្ឌអាស៊ាន អំពីការបើកចំហរសេដ្ឋកិច្ចកម្ពុជា ស្របពេលដែលកម្ពុជា កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ បើតាមលោក ឡោ វិចិត្រ នេះគឺជាសារដ៏មានសារសំខាន់ ដើម្បីស្រូបទាញទុនវិនិយោគក្រៅប្រទេស( FDI) បន្ថែមចូលមកកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឱ្យរឹងមាំស្របតាមបហិច្ឆតារបស់រាជរដ្ឋាភិបាល៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?