ព័ត៌មានជាតិ
ស្វែងយល់រចនាសម្ព័ន្ធនៅក្រសួងរៀបចំដែនដី មានប៉ុន្មានអគ្គនាយកដ្ឋានចំណុះ?
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់បេសកកម្មឲ្យដឹកនាំនិងគ្រប់គ្រងការងារ រៀបចំដែនដីនគរូបនីយកម្មសំណង់សុរិយោដី និងភូមិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែតំបន់ណា ឬសមត្ថកិច្ចណាដែលរាជរដ្ឋាភិបាលប្រគល់ឲ្យសា្ថប័នផ្សេងទៀត។
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
តាមអនុក្រឹត្យនៃការរៀបចំនិងប្រពឹត្តិទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បែងចែករចនាសម្ព័ន្ធមានដូចតទៅ៖
១- ថា្នក់កណ្តាល
-ខុទ្ទកាល័យរដ្ឋមន្តី
-អគ្គាធិការដ្ឋាន
-អគ្គនាយកដា្ឋនរដ្ឋបាល
-អគ្គនាយកដា្ឋនរៀបចំដែនដី និងនគរូបនីយកម្ម
-អគ្គនាយកដា្ឋនសំណង់រួមមាន
-អគ្គនាយកដា្ឋនសុរិយោដី និងភូមិសាស្ត្រ
-អគ្គនាយកដ្ឋានលំនៅឋាន
-មន្ទីរពិសោធន៏
-មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជា្ជជីវៈ
-គ្រឹះសា្ថន និង សហគ្រាសក្រោមឱវាទ
-អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ
២- អង្គការមូលដ្ឋាន
-មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត-ក្រុង។
ខុទ្ធកាល័យរដ្ឋមន្តី
ខុទ្ទកាល័យរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មទាំងឡាយ ដែលកំណត់តាមបទប្បញ្ញត្តិនៃអនុក្រឹត្យលេខ ២០អនក្រ.បក ចុះថ្ងៃទី ៣០ ខែ មេសា ឆ្នាំ១៩៩៦ ដូចមានយោងក្នុងមូលបទស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន។
អគ្គាធិការដា្ឋន
អគ្គាធិការដា្ឋនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ មានភារកិច្ចធ្វើអធិការកិច្ចជាប្រចាំទៅលើគ្រប់អង្គភាព ក្រោមឱវាទក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងធ្វើរបាយការណ៏ជាប្រចាំជូនរដ្ឋមន្រ្តី ពិនិត្យសម្រុះសម្រួលនិងដោះស្រាយវិវាទរដ្ឋបាលដែលពាក់ព័ន្ធដល់សមត្ថកិច្ចនិងសកម្មភាពរបស់មន្រ្តី។
អគ្គាធិការដា្ឋនមានអង្គភាពចំណុះចំនួន ២ គឺ៖
-នាយកដ្ឋានត្រួពិនិត្យ និងទទួលពាក្យបណ្តឹង
-នាយកដ្ឋានអធិការកិច្ចភូមិបាល
អគ្គនាយកដា្ឋនរដ្ឋបាល
អគ្គនាយកដ្ឋានរដ្ឋបាលមានភារកិច្ចគ្រប់គ្រងការងារដូចជា រដ្ឋបាល បូកសរុបរបាយការណ៍ ឯកសារ បុគ្គលិក ផែនការហិរញ្ញវត្ថុ សម្ភារៈបរិក្ខារ ស្រាវជ្រាវនីតិកម្ម សម្របសម្រួលរាល់សកម្មភាពរដ្ឋបាលក្នុងក្រសួងជាមួយបណ្តាអង្គភាពមូលដ្ឋានខេត្ត-ក្រុង និងជាមួយប្រទេស សា្ថប័ននានា។
អគ្គនាយកដ្ឋានរដ្ឋបាល ដឹកនាំដោយអគ្គនាយកមួយរូប និងមានអគ្គនាយករងជាជំនួយការតាមការចាំបាច់។ អគ្គនាយកដា្ឋនមាននាយកដា្ឋនចំណុះចំនួន ៥ គឺ៖
-នាយកដា្ឋន រដ្ឋបាល និង កិច្ចការទូទៅ
-នាយកដា្ឋន បុគ្គលិក
-នាយកដា្ឋន ផែនការ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
-នាយកដ្ឋាននីតិកម្ម
-នាយកដ្ឋានអភិវឌ្ឍសេដ្ឋកិច្ច កិច្ចការវិនិយោគ និងទំនាក់ទំនងអន្តរជាតិ
អគ្គនាយកដា្ឋនរៀបចំដែនដី និងនគរូបនីយកម្ម
អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម មានភារកិច្ចជាសេនាធិការអោយក្រសួងក្នុងការងារលើកសំណើ និងអនុវត្តនយោបាយយុទ្ធសាស្ត្រ រៀបចំដែនដី និងនគរូបនីយកម្ម ដើម្បីអភិវឌ្ឍន៏សេដ្ឋកិច្ច និងសង្គមប្រកបដោយតុល្យភាព ចីរភាព សំដៅការពារផលប្រយោជន៏ទូទៅ និងចងក្រងពត៌មាន ទិន្នន័យ ដោយសហការជាមួយក្រសួងសា្ថប័នពាក់ព័ន្ធ ដើម្បីធ្វើការសិក្សា វិភាគសំរាប់អនាគត រៀបចំកសាងគោលនយោបាយ ផែនការ កម្មវិធី នីតិវិធីច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋាន ស្តង់ដារ និងវិធានការ ដែលទាក់ទងនឹងការរៀបចំដែនដី និង នគរូបនីយកម្ម។
អគ្គនាយកដ្ឋានរៀបចំដែនដីនិងនគរូបនីយកម្មដឹកនាំដោយអគ្គនាយកមួយរូបជាជំនួយ។ អគ្គនាយកដា្ឋនមាននាយកដ្ឋានចំណុះចំនួន ៣ ដូចតទៅ៖
-នាយកដ្ឋានស្រាវជ្រាវ និង បទប្បញ្ញត្តិ
-នាយកដា្ឋនរៀបចំដែនដី
-នាយកដា្ឋននតរូបនីយកម្ម
អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ
អគ្គនាយកដ្ឋានសំណង់
អគ្គនាយករដ្ឋានសំណង់ មានភារកិច្ចជាសេនាធិការឲ្យក្រសួងក្នុងការងារលើកស្ទួយខឿនស្ថាបត្យកម្មក្នុងវិស័យសំណង់ឲ្យមានលក្ខណះជាតិ និងទំនើបទាន់សម័យ។ ស្រាវជ្រាវ រៀបចំបទប្បញ្ញត្តិ ទំរង់បែបបទ ក្បួនខ្នាត លក្ខណៈវិនិច្ឆ័យបច្ចេកទេស បច្ចេកវិទ្យា បទដ្ឋាន បច្ចេកទេសផ្នែកសំណង់និងស្ថាបត្យកម្ម រួមទាំងស្តង់ដារសំភារបរិក្ខារសំណង់ឲ្យបានឯកភាព។
អគ្គនាយកដ្ឋានសំណង់ មាននាយកដ្ឋានចំណុះចំនួន ៣៖
-នាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់
-នាយកដា្ឋនសិក្សាគំរោងប្លង់
-នាយកដ្ឋានសំណង់
អគ្គនាយកដា្ឋនសុរិយោដី និងភូមិសាស្ដ
អគ្គនាយកដា្ឋនសុរិយោដី និងភូមិសាស្ត្រមានភារកិច្ចសិក្សាស្រាវជ្រាវ និងប្រើប្រាស់ដីធ្លី កសាងគំរោងលិខិតបទដ្ឋានទាំងឡាយដែលពាក់ព័ន្ឋនឹងការងារគ្រប់គ្រង។ កសាងទិសដៅនិងផែនការ ដើម្បីបម្រើការងារលើវិស័យសុរិយោដី និងភូមិសាស្ត ធ្វើការវាស់វែង និង គូរផែនទីសុរិយោដី និងចេញប័ណ្ណសំគាល់ដីធ្លីទូទាំងព្រះរាជាណាចក្រកម្ពុជា។
អគ្គនាយកដា្ឋនសុរិយោដី និងភូមិសាស្ត្រដឹកនាំដោយអគ្គនាយកមួយរូប និងមានអគ្គនាយករងជាជំនួយការតាមការចាំបាច់។
អគ្គនាយកដ្ឋានមាននាយកដ្ឋានចំណុះចំនួន ៥ គឺ៖
-នាយកដ្ឋានគ្រប់គ្រងដីធ្លី
-នាយកដា្ឋនបច្ចេកទេស
-នាយកដ្ឋានអភិរក្សសុរិយោដី
-នាយកដា្ឋនភូមិសាស្រ្ត
-នាយកដ្ឋានកិច្ចការវិវាទដីធ្លី
អគ្គនាយកដ្ឋានលំនៅឋាន
អគ្គនាយកដ្ឋានលំនៅឋានមានតួនាទីជាសេនាធិការជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការសិក្សាអំពីស្ថានភាព តម្រូវការនិងការផ្គត់ផ្គង់លំនៅឋាន, ការរៀបចំ យុទ្ធសាស្ត្រ គោលនយោបាយ និងបទដ្ឋានគតិយុត្ត, សហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន សប្បុរសជន និង កៀរគរហិរញ្ញប្បទានសម្រាប់ការងារលំនៅឋាន និងរៀបចំមូលនិធិនិងឥណទានលំនៅឋាន។
អគ្គនាយកដា្ឋនលំនៅឋាន ដឹកនាំដោយអគ្គនាយក ០១ រូប និងមានអគ្គនាយករងមួយចំនួន ជាជំនួយការតាមការចាំបាច់។
អគ្គនាយកដ្ឋានលំនៅឋាន មាននាយកដ្ឋានចំណុះចំនួន ៤ គឺ៖
– នាយកដ្ឋានបទប្បញ្ញត្តិ ផែនការនិងទំនាក់ទំនងសហប្រតិបត្តិការការងារលំនៅឋាន
– នាយកដ្ឋានបច្ចេកទេស និងអភិវឌ្ឍលំនៅឋាន
– នាយកដ្ឋានមូលនិធិនិងឥណទានលំនៅឋាន
– នាយកដ្ឋានសម្បទានដីសង្គមកិច្ច
បន្ទីរពិសោធន៍
មន្ទីរពិសោធន៍ មានតួនាទីនិងភារកិច្ចត្រួតពិនិត្យ និងទទួលពិសោធន៍រាល់បណ្តាសំភារៈសំណង់ គ្រឿងផ្គុំសំណង ស្រាវជ្រាវបង្កើតសំភារៈសំណង់ ដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។
មន្ទីរពិសោធន៍ដឹកនាំដោយប្រធានមួយរូប ថ្នាក់ស្មើប្រធាននាយកដា្ឋន និងមានអនុប្រធានជាជំនួយការ។
មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវះ
មជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជា្ជជីវះ មានភារកិច្ចរៀបចំផែនការ និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈស្របតាមនយោបាយរបស់ក្រសួង។ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដឹកនាំដោយប្រធានមួយរូបថា្នក់ស្ទើបធាននាយកដា្ឋនមានអនុប្រធានជាជំនួយការតាមការចាំបាច់។
គ្រឹះសា្ថន និងសហគ្រាសក្រោមឱវាទ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានគ្រឹះស្ថាននិងសហគ្រាសក្រោមឱវាទ ដូចខាងក្រោម :
-សហគ្រាសសំណង់ភ្នំពេញ
-សហគ្រាសគ្រឿងចក្រសំណង់ជួសជុល
-សហគ្រាសសិក្សាស្រាវជ្រាវគូរប្លង់
-សហគ្រាសសំណង់កំពង់ចាម
-សហគ្រាសសំភារដឹកជញ្ជូន
-រោងចក្រឥដ្ឋពណ៌
-រោងចក្រអារឈើ
– រោងចក្រឡឥដ្ឋ
– រោងចក្រហ្វីប្រូស៊ីម៉ង់ត៍
សហគ្រាសទាំងនេះស្ថិតនៅក្នុងបញ្ជីសារពើភ័ណ្ឌរបស់ក្រសួង និងក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានផែនការ សេដ្ឋកិច្ច និងហិរញ្ញកិច្ច។
អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ
អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ បង្កើតឡើងដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមក្របខ័ណ្ឌ នៃបទបញ្ជាកំណត់ក្នុងអនុក្រឹត្យលេខ ៨១ ចុះថ្ងៃទី១៦ វិច្ឆិកា ១៩៩៥ ស្តីពីការបង្កើត សា្ថប័នត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិកាក្នុងបណ្តាក្រសួង ។
អង្គភាពមូលដ្ឋាន
នៅតាមខេត្តក្រុងនីមួយៗមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី និងនៅតាមខណូស្រុកនីមួយៗ មានការិយាល័យរៀបចំដែនដី សំណង់ និង ភូមិបាលដែលទទួលបន្ទុកអនុវត្ត និងសម្របសម្រួលសកម្មភាពការងាររបស់ក្រសួង៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៦ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ