Connect with us

ព័ត៌មានជាតិ

អ្នកលក់ទុរេនតាមរទះ ប្រាប់ថា ការលក់ទុរេនរបស់ពួកគាត់ មិនសូវដាច់ទេក្នុងរដូវភ្លៀងធ្លាក់នេះ

បានផុស

នៅ

អ្នកលក់ទុរេនតាមរទះ នៅ​ម្ដុំផ្សារឯករាជ្យមួយ ស្ថិតនៅបណ្ដាយផ្លូវវេងស្រេង បានប្រាប់ថា ក្នុងរដូវភ្លៀងធ្លាក់នេះ ការលក់ទុរេនរបស់ពួកគាត់ មិនសូវដាច់នោះទេ បើប្រៀបធៀបនឹងរដូវក្ដៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ចេន សុខលីន ជាអ្នកលក់ទុរេនតាមរទះនៅម្ដុំផ្សារឯករាជ្យមួយ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ អ្នកស្រី ចេន សុខលីន បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា អ្នកស្រី បានមកប្រកបមុខរបរជាអ្នកលក់ទុរេន នៅរាជធានីភ្នំពេញនេះ រយៈពេលជាង ៨ឆ្នាំហើយ។

អ្នកស្រីបន្តថា ទុរេនភាគច្រើន គឺនាំចូលមកពីប្រទេសវៀតណាម ប្រទេសថៃ និងខ្លះទៀតមកពីតាមបណ្ដាខេត្ត នៃប្រទេសកម្ពុជា៖ ដូចជា ខេត្តកំពង់ចាម ខេត្តកំពត និងខេត្តកោះកុង ជាដើម។ ប៉ុន្តែអ្នកស្រី គ្រាន់តែបានទទួលទិញទុរេន មកពីម៉ូយនៅផ្សារនាគមាសតែប៉ុណ្ណោះ ដើម្បីយកមកលក់បន្តដោយមួយគីឡូតម្លៃ ១៨,០០០រៀល នឹងអាចចំណេញបាន ២,០០០រៀល ទៅ ៣,០០០រៀលជាមធ្យម។ ក្នុងនោះដែរ មួយថ្ងៃអ្នកស្រី អាចលក់ទុរេនបានជាង ៥០គីឡូក្រាម។

អ្នកស្រី ចេន សុខលីម បានបញ្ជាក់ទៀតថា សម្រាប់រដូវភ្លៀងនេះ គឺមិនសូវលក់ដាច់ប៉ុន្មាននោះទេ គឺដោយសារតែរដូវនេះ គឺទុរេនមិនសូវផ្អែមឆ្ងាញ់ដូចរដូវក្ដៅនោះឡើយ។ ម្យ៉ាងទៀត ដោយសារតែអ្នកលក់ទុរេន និងផ្លែឈើតាមរទះក៏មានច្រើនទៀត។ ដូច្នេះហើយទើបអ្នកស្រីគិតថា ការលក់ទុរេនតាមរទះរបស់អ្នកស្រី គឺមិនលក់ដាច់បានច្រើនដូចជារដូវក្ដៅមុនៗ នោះឡើយ។

ជាមួយគ្នានេះដែរ លោក គង់ គន់ អ្នកលក់ធុរេនតាមរទះមួយរូបទៀត មានស្រុកកំណើតនៅស្រុកលើកដែក ខេត្តកណ្ដាល ក៏បានប្រាប់សារព័ត៌មានកម្ពុជាថ្មីដូចគ្នាថា លោកបានចាប់យកមុខរបរលក់ទុរេនតាមរទះនេះជាង ៦ឆ្នាំមកហើយ។ លោកបន្ថែមទៀតថា ទុរេនភាគច្រើន គឺនាំចូលចម្រុះ មិនថាទុរេនក្នុងស្រុក ឬក៏នាំមកពីប្រទេសវៀតណាម និងប្រទេសថៃ នោះឡើយ។

លោក គង់ គន់ បន្តថា កាលពីពេលខែក្ដៅលោកអាចលក់ទុរេនបានជាង ១០០គីឡូក្នុងមួយថ្ងៃ តែសម្រាប់បច្ចុប្បន្ននេះ មួយថ្ងៃអាចលក់បានត្រឹម ១០គីឡូក្រាម ទៅ ១៥គីឡូក្រាម តែប៉ុណ្ណោះ។ ក្រៅពីនេះ អ្វីដែលជាការខាតបង់សម្រាប់លោកនោះ គឺទុរេនលក់មិនដាច់ច្រើនថ្ងៃ ធ្វើឲ្យស្រកគីឡូនោះ គឺជាការខាតបង់ធំបំផុតសម្រាប់អ្នកលក់ទុរេន ពីព្រោះមុខរបរមួយនេះប្រើដើមទុនច្រើនគួរសម ប្រសិនបើប្រៀបធៀបនឹងលក់ផ្លែឈើ តាមរទះផ្សេងៗទៀត៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម