ព័ត៌មានអន្ដរជាតិ
អ្នកទេសចរម្នាក់ធ្វើឲ្យបាក់រូបចម្លាក់ណិបទូនដ៏ល្បីល្បាញក្នុងប្រទេស អ៊ីតាលី
អ្នកទេសចរម្នាក់បានឡើងលើរូបចម្លាក់ណិបទូនដ៏ល្បីល្បាញក្នុងទីក្រុង Florence ប្រទេសអ៊ីតាលី កាលពីចុងសប្តាហ៍នេះ ហើយបានធ្វើឲ្យបែកថ្មម៉ាបមួយដុំទៀតផង ។
កាលពីថ្ងៃច័ន្ទ ទី៤ លោក Dario Nardella អភិបាលក្រុង Florence បានបង្ហោះរូបអ្នកទេសចរដែលព្យាយាមថតរូបលើរូបចម្លាក់ រួចធ្វើឲ្យបែកបាក់ នៅលើ X ដែលពីមុនគេស្គាល់ថាជា Twitter ។
រូបចម្លាក់ណិបទូន ដែលត្រូវបានសាងសង់ក្នុងសតវត្សទី ១៦ ជាចម្លាក់រំលឹកដល់អាពាហ៍ពិពាហ៍របស់សមាជិកនៃ House of Medici ជាមួយ Archduchess នៃប្រទេសអូទ្រីស ។
បុរសបង្កបញ្ហាជាជនជាតិអាល្លឺម៉ង់អាយុ ២២ ឆ្នាំ ហើយគាត់នឹងត្រូវចេញប្រាក់សំណងយ៉ាងច្រើន ប៉ុន្តែចំនួនពិតប្រាកដមិនទាន់បញ្ជាក់ទេ ។ យ៉ាងណាការខូចខាតត្រូវគេប៉ាន់ស្មានថាមានតម្លៃប្រហែល ៥ ៣៧៥ ដុល្លារ ខណៈការជួសជុលនឹងធ្វើនៅខែតុលា ខាងមុខនេះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ រូបចម្លាក់អាយុកាលជិត ៣០០០ ឆ្នាំ នៅប្រាសាទ ក្រិក សង្ស័យជាតង្វាយអាទិទេព Poseidon
-
សន្តិសុខសង្គម១២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?