ព័ត៌មានអន្ដរជាតិ
រថយន្តដែល ឥណ្ឌូណេស៊ី ដឹកគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូល អាស៊ាន មិនមែនចាក់សាំង ឬម៉ាស៊ូតឡើយ
មេដឹកនាំបណ្ដាប្រទេសផ្សេងៗដែលបានអញ្ជើញមកដល់ប្រទេសឥណ្ឌូណេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងហ្សាការតា ត្រូវបានទទួលស្វាគមន៍ និងដឹកដោយរថយន្តមិនមែនចាក់សាំង ឬម៉ាស៊ូតឡើយ នៅពេលធ្វើដំណើរទៅកាន់កន្លែងពាក់ព័ន្ធនានា ។
ឥណ្ឌូណេស៊ីបានប្រើប្រាស់រថយន្តអគ្គិសនី (EV) ជាមធ្យោបាយដឹកជញ្ជូនតែមួយគត់ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាការតា ហើយប្រទេសម្ចាស់ផ្ទះមួយនេះបានរៀបចំរថយន្តអគ្គិសនី ៥៦០ គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២៤០ គ្រឿងដើម្បីដឹកគណៈប្រតិភូសម្រាប់ចូលរួមកិច្ចប្រជុំទាំងអស់ ។
ទន្ទឹមនោះ ដើម្បីគាំទ្រដល់កិច្ចប្រជុំកំពូលមួយនេះឲ្យដំណើរការទៅដោយរលូន អាជ្ញាធរបច្ចេកទេសថាមពលអគ្គិសនីទីក្រុងហ្សាការតា ក៏បានបង្កើតទីតាំងសាកថាមពលរថយន្តអគ្គិសនីចំនួន ៧៩ កន្លែងផងដែរ ខណៈដែលក្នុងពេលសាកថាមពលម្ដង រថយន្តអគ្គិសនីនឹងធ្វើដំណើរបានរហូតដល់ ៣០០ គីឡូម៉ែត្រ ។
គួរបញ្ជាក់ថា ការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានចាប់ផ្ដើមកាលពីថ្ងៃទី៥ និងបន្តដល់ថ្ងៃទី៧ ខែកញ្ញានេះ គឺជាជំហានដ៏ល្អមួយឆ្ពោះទៅរកការសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធឆ្នាំ ២០៦០ របស់ប្រទេសឥណ្ឌូណេស៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ ASEAN
ចុចអាន ៖ តើមេដឹកនាំប្រទេស អាស៊ាន រូបណាខ្លះនាំយកភរិយាចូលរួមក្នុងកិច្ចប្រជុំ កំពូលនៅ ឥណ្ឌូណេស៊ី?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា