សន្តិសុខសង្គម
ផ្ដន្ទាទោសបុរសម្នាក់ ដាក់ពន្ធនាគារ ១០ ឆ្នាំ ពីបទ«ប៉ុនប៉ងឃាតកម្ម»
អតីតបុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ «ប៉ុនប៉ងឃាតកម្ម» យកដែកស្រួចចាក់បុរសម្នាក់ បណ្ដាលឲ្យមានរបួសធ្ងន់ធ្ងរ។

ជនជាប់ចោទដែលតុលាការផ្ដន្ទាទោសនេះ ឈ្មោះ សេន អាត ភេទប្រុស អាយុ ៥៦ ឆ្នាំ រស់នៅចំណុចផ្លូវ ៣៧១ សង្កាត់បឹងទំពន់ទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រឿងក្ដីប៉ុនប៉ងឃាតកម្មនេះ ត្រូវបាន លោកស្រីចៅក្រម គឹម សុគន្ធា និងលោក ស៊ន មុនី ជាតំណាងអយ្យការ លើកយកបើកសវនាការ កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ និងសម្រេចប្រកាសសាលក្រម នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៣ នេះ។
នៅក្នុងសវនាការ ជនជាប់ចោទ បានសារភាពថា ខ្លួនពិតជាបានយកដែកស្រួចចាក់ទៅលើជនរងគ្រោះមែន។ ពេលនោះ ដោយសារជនរងគ្រោះមកលួចយកអីវ៉ាន់ពីកន្លែងខ្លួនយាមច្រើនដងមកហើយ លុះដល់ថ្ងៃកើតហេតុ ខ្លួនទាន់កំពុងលួចទៀត ក៏មានការប្រតាយប្រតប់គ្នា ហើយខ្លួនក៏ចាក់ជននោះមួយដែកស្រួច បណ្ដាលឲ្យមានរបួសទៅ នៅចំណុចការ៉ាស់សាំង PTT ផ្លូវ ៣៧១ ភូមិត្នោតជ្រុំ ៤ សង្កាត់បឹងទំពន់ទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៩ និង ០០ នាទី ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣។
ជនរងគ្រោះឈ្មោះ យាន ឡាយ ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវ ៧០៥ ភូមិត្នោតជ្រុំ ៤ សង្កាត់បឹងទំពន់ទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររើសអេតចាយ។ ក្រោយកើតហេតុ ក៏ត្រូវប៉ូលិសចាប់ខ្លួនបញ្ជូនឡើងតុលាការឃុំខ្លួនដល់បច្ចុប្បន្ន៕
អត្ថបទ ៖ មករា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម