ព័ត៌មានជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ មានក្រសួងភាគច្រើនហើយ បានរៀបចំរួចរាល់នូវការបែងចែកតួនាទីភារកិច្ច ជូនថ្នាក់ដឹកនាំ
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា មានក្រសួងភាគច្រើនហើយ បានរៀបចំរួចរាល់នូវការបែងចែកតួនាទីភារកិច្ច ជូនថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ បន្ទាប់ពីមានការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីចុងសប្ដាហ៍មុនមក។

កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារជាសំឡេងមួយ ដោយបានណែនាំឲ្យរដ្ឋមន្រ្តីតាមបណ្តាក្រសួង ដែលមិនទាន់បែងចែកតួនាទីភារកិច្ចជូនថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ត្រូវប្រញាប់បែងចែកតួនាទីភារកិច្ចឲ្យបានរួចរាល់ក្នុងសប្ដាហ៍នេះ ដើម្បីធានាដល់និរន្តរភាព និងចីរភាព ទាំងលើការងារដឹកនាំ និងការអនុវត្តការងាររបស់ក្រសួង។
លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៦ ខែកញ្ញានេះថា បន្ទាប់ពីមានការណែនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី កាលពីសប្ដាហ៍មុនមក គឺក្រសួងនីមួយៗ បានខិតខំធ្វើកិច្ចការងារនេះ។ ក្នុងនោះដែរមានក្រសួងភាគច្រើនហើយ បានប្រកាសចេញសេចក្ដីសម្រេចបែងចែកតួនាទីភារកិច្ច ជូនថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ជាបន្តបន្ទាប់ហើយដែរ។
លោកកត់សម្គាល់បែបនេះថា «ទាក់ទងទៅនឹងការណែនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលឲ្យក្រសួងនីមួយៗ បែងចែកការងារដល់មន្ត្រីឲ្យចប់រួចរាល់ហ្នឹង យើងឃើញថា ឥឡូវនេះក្រសួងនីមួយៗហ្នឹង បានខិតខំធ្វើកិច្ចការងារហ្នឹងយ៉ាងខ្លាំង ហើយមានក្រសួងជាច្រើនបានប្រកាសចេញជាបន្តបន្ទាប់ហើយថា គាត់ធ្វើរួចរាល់ហើយ»។
បន្ថែមពីលើនេះ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ជឿជាក់ថា គ្រប់ក្រសួងទាំងអស់ នឹងបញ្ចប់ការបែងចែកការងារដល់មន្ត្រីរបស់ខ្លួន ក្នុងសប្ដាហ៍នេះ តាមការចង់បានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំការងារ និងដំណើរការរបស់ក្រសួងនីមួយៗ ប្រកបដោយប្រសិទ្ធភាព៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ