ព័ត៌មានអន្ដរជាតិ
បើកបវេសនកាលថ្មី សាលាបារាំង ដេញសិស្សស្រីស្លៀករ៉ូបមូស្លីម ទៅផ្ទះវិញ មិនឲ្យចូលរៀន
សាលាបារាំង បានបណ្តេញក្មេងស្រីរាប់សិបនាក់ឲ្យត្រលប់ទៅផ្ទះវិញ ដោយសារតែពួកគេស្លៀករ៉ូបអាបាយ៉ា មូស្លីម មករៀន នៅថ្ងៃបើកបវេសនកាលថ្មី។ នេះបើតាមការបញ្ជាក់ពី រដ្ឋមន្ត្រីក្រសួងអប់រំ Gabriel Attal កាលពីថ្ងៃអង្គារទី៥ខែកញ្ញា។
លោករដ្ឋមន្ត្រី បានប្រាប់ទូរទស្សន៍ BFM ថា ក្មេងស្រីជិត៣០០នាក់បានបង្ហាញខ្លួននៅព្រឹកថ្ងៃចន្ទ ដោយស្លៀករ៉ូបអាបាយ៉ា។ យ៉ាងណា ពួកគេភាគច្រើនបានយល់ព្រមផ្លាស់ប្តូរសម្លៀកបំពាក់ប៉ុន្តែ មានក្មេងស្រី៦៧នាក់បដិសេធ ទើបត្រូវបានសាលា ដេញឲ្យត្រលប់ទៅផ្ទះវិញ។
កាលពីខែមុន រដ្ឋាភិបាលបារាំង បានប្រកាសហាមប្រាមរ៉ូបអាបាយ៉ា នៅក្នុងសាលារៀន ដោយនិយាយថា វាជាការបំពានច្បាប់ ស្តីពីលទ្ធិសាសនាក្នុងវិស័យអប់រំ។ ទង្វើនេះ ធ្វើឲ្យក្រុមសិទ្ធិនយោបាយរីករាយ ប៉ុន្តែក្រុមឆ្វេងនិយមជំទាស់ថា វាតំណាងឲ្យការគំរាមកំហែងដល់សេរីភាពស៊ីវិល។
ដោយប្រកាសពីបម្រាមនេះកាលពីខែមុន លោក Attal បាននិយាយនៅពេលនោះថា “ពេលអ្នកដើរចូលទៅក្នុងថ្នាក់រៀន អ្នកមិនគួរអាចកំណត់អត្តសញ្ញាណសាសនារបស់សិស្សណាម្នាក់ ដោយគ្រាន់តែមើលទៅពួកគេនោះទេ។ ខ្ញុំក៏សម្រេចចិត្តថា រ៉ូបអាបាយ៉ា មិនអាចស្លៀកនៅសាលាបានទៀតឡើយ”។
ហើយនៅថ្ងៃនេះ លោក Attal បញ្ជាក់ថា ក្មេងស្រីដែលគេបដិសេធចូលរៀន សាលានឹងផ្ញើសំបុត្រទៅគ្រួសាររបស់ពួកគេ ដោយនិយាយថា “សាសនាមិនមែនជាការបង្ខិតបង្ខំទេ វាគឺជាសេរីភាព”។ លោកបន្ថែមថា ប្រសិនបើពួកគេបង្ហាញខ្លួននៅសាលាម្តងទៀតដោយស្លៀកសម្លៀកបំពាក់ដដែល នោះនឹងមានរឿងត្រូវនិយាយគ្នា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រដ្ឋមន្ត្រីក្រសួងអប់រំបារាំង ប្រកាសពីផែនការហាមស្លៀករ៉ូបរបស់មូស្លីមក្នុងសាលារៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ