Connect with us

ព័ត៌មានជាតិ

អ្នកលេងហ្វេសប៊ុកពេបជ្រាយពាក្យ «គ្រូជោគជ័យ» ខណៈលោក ឃីម សុខហេង លើកឡើងថា គ្រូស្ថិតក្នុង​បេះ​ដូងមនុស្សរាប់លាននាក់​

បានផុស

នៅ

លោក ឃីម សុខហេង គ្រូបណ្ដុះបណ្ដាល​ផ្នែក​ផ្លាស់ប្ដូរ​ចិត្ដគំនិត និង​ភាព​ជា​អ្នកដឹកនាំ​បានលើក​ឡើងថា ដូនតាខ្មែរពីដើមមកឱ្យតម្លៃទៅលើ​លោកគ្រូ អ្នកគ្រូ ប្រៀបដូចជាឪពុកម្ដាយទី២ ​សូម្បីតែរូបលោកជាកូនសិស្ស​ក្នុងបេះដូងរបស់លោក គ្រូ សំខាន់​ណាស់ ​ហើយអស្ចារ្យ គាត់ជាអ្នកលើកទឹកចិត្តផង​ និងបង្ហាញផ្លូវផង។

កន្លងមកបុគ្គលមួយចំនួនដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកហាក់ពេបជ្រាយនឹងពាក្យ «គ្រូជោគជ័យ» ​បន្ទាប់ពីពួកគាត់សង្កេតឃើញបុគ្គលមួយចំនួនដែលជាអ្នកបណ្ដុះបណ្ដាលអប់រំផ្នត់គំនិត​ប្រព្រឹត្តកំហុស ឬខុសច្បាប់សង្គមជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្រាប់លោក ឃីម សុខហេង កូនខ្លះឪពុកម្ដាយខ្លួនឯងពិបាកណែនាំប្រៀនប្រដៅ ​ប៉ុន្តែនៅពេល​ដែលយកទៅដល់ដៃគ្រូ ​គឺគាត់បែរជាស្ដាប់ កែខ្លួន អញ្ចឹងអត្ថន័យហ្នឹងហើយ​ ដែលលោក គ្រូអ្នកគ្រូ​បានក្លាយ​ទៅជាបុគ្គលដ៍សំខាន់នៅ​ក្នុងចិត្តរបស់អ្នកចេះដឹង នៅក្នុងចិត្តរបស់កូន​ខ្មែររាប់លាននាក់ ខណៈរូបលោកផ្ទាល់ក៏យល់ថា លោកគ្រូ អ្នកគ្រូមានតម្លៃអញ្ចឹងដែរ។

​បើតាមលោក ឃីម សុខហេង កន្លងមក​ មានអ្នកធ្វើការនៅក្នុងក្រុមហ៊ុន គាត់គ្រាន់តែមានតួនាទី ឬបទពិសោធន៍ ​នៅពេលដែលគាត់ឡើងចែករំលែកក្នុងនាមជាវាគ្មិន អ្នកហ្នឹងឯងត្រូវបានគេហៅថា គ្រូដែរ តាមពិតគាត់គ្រាន់តែជាវាគ្មិនដែលគេអញ្ជើញមកពីក្រុមហ៊ុនណាមួយ​។

​លោក ឃីម សុខហេងបញ្ជាក់ថា​ «យើងគួរតែនាំគ្នា​លើកពី​គុណូប​ការៈរបស់លោកគ្រូអ្នកគ្រូឱ្យបាន​ច្រើនយូរៗលុបពាក្យពេបជ្រាយអស់ហើយ ប្រៀបដូចជាទឹកខ្មៅ​មួយតក់ ២ តក់ យើងចាក់ទឹកសចូលទៅវាលុបបាត់អាខ្មៅហ្នឹងហើយ»។

លោក ឃីម សុខហេង ពន្យល់ថា ពាក្យជោគជ័យ ជាពាក្យដែលបានធ្វើអ្វីមួយបានផល ជោគជ័យគឺជាផល​សម្រេចអ្វីមួយដែលយើងប៉ងប្រាថ្នា ឧទារហរណ៍ថា សិស្សមកពីជនបទខិតខំប្រឹង​ប្រែងរៀន​ចប់​មហាវិទ្យាល័យ អាហ្នឹងគឺជោគជ័យ។

​ទឹកចិត្តគ្រូ គឺចង់ឃើញកូនសិស្សរបស់គាត់ក្លាយទៅជាទំពាំងស្នងឬស្សី ​ក្លាយទៅជាបុគ្គលល្អនៅក្នុង​សង្គម ហើយបើកូនសិស្សរបស់គាត់សម្រេចបានហើយនោះ គឺជាជោគជ័យរបស់គ្រូ​​ហើយដែល​ឃើញកូនសិស្សដើរនូវផ្លូវដែលត្រឹមត្រូវ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៥ នាទីutes មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី៖ លោក សម រង្ស៊ី ស្រេកឃ្លានតំណែងនាយករដ្ឋមន្ត្រីណាស់ តែមិនបានធ្វើ ក៏តាំងខ្លួនជានាយករដ្ឋមន្ត្រីតែម្ដង

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​បេតុង​លូប្រាំ ឆ្លង​កាត់​ប្រឡាយ​ភូមិ​ម័ល​ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ កុម្ភៈ ដល់ថ្ងៃទី៣០ ខែមេសា

សន្តិសុខសង្គម២ ម៉ោង មុន

ករណីជនជាតិចិនផ្ទុះអាវុធ នៅអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចឃាត់បានជនសង្ស័យ២នាក់ អាវុធAK២ដើម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​JD Vance​៖ អឺរ៉ុបនិង​ណាតូ​នៅតែសំខាន់​សម្រាប់​អាមេរិក​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម៩ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

សន្តិសុខសង្គម៥៥ នាទីutes មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា៨ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម