កីឡា
កម្ពុជាជួបហុងកុង លើកទី៩យប់នេះដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មី
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវប្រឹងប្រែងដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មី នៅពេលជួបក្រុមហុងកុង វេលាម៉ោង៦ល្ងាចនេះ ក្នុងជំនួបមិត្តភាពអន្តរជាតិ FIFA Days នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្រុមទាំងពីរមានប្រវត្តិជួបគ្នា៨លើកមកគិតចាប់តាំងពីឆ្នាំ១៩៥៧មក ប៉ុន្តែកម្ពុជាមិនធ្លាប់ឈ្នះហុងកុងឡើយពោលគឺស្មើ១ដង និងចាញ់៧ដង។ ជំនួបចុងក្រោយបំផុត កម្ពុជាបានចាញ់ហុងកុងដោយលទ្ធផល ៣-០ វគ្គជម្រុះជើងឯកអាស៊ី AFC Asian Cup ឆ្នាំ២០២២ នៅប្រទេសឥណ្ឌា។
សំដីគ្រូបង្វឹក
លោក Jorn Andersen គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់របស់ហុងកុងបាននិយាយថា ក្រុមរបស់លោកត្រូវតែត្រៀមខ្លួនរួចរាល់ និងព្យាយាមធ្វើឲ្យបានល្អបំផុតតាមអ្វីដែលអាចធ្វើបាន។ «កម្ពុជាមានគ្រូបង្វឹកថ្មី កីឡាករថ្មីច្រើន របៀបលេង និងប្រព័ន្ធលេងរបស់ក្រុមក៏ប្លែក ដូច្នេះយើងនឹងឃើញជាក់ស្តែងនៅលើទីលានថ្ងៃស្អែក។ ជួបគ្នាចុងក្រោយ យើងដឹងពីចំណុចខ្លាំង និងខ្សោយ ប៉ុន្តែដោយសារមានគ្រូបង្វឹកថ្មី យើងមិនទាន់សម្រេចយ៉ាងណាទេ។ អ្វីៗនឹងឃើញនៅថ្ងៃស្អែក»។
លោក Felix Dalmas គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរបស់កម្ពុជាបានលើកឡើងថា នេះជាលើកទី២ដែលលោកបានដឹកនាំក្រុមជម្រើសជាតិកម្ពុជាឈុតធំ។ លោកទើបតែចាប់ប្រមូលផ្តុំហ្វឹកហាត់បាន៦ថ្ងៃប៉ុណ្ណោះ។ «យើងគិតថា ក្រុមយើងក្រុមកំពុងឆ្ពោះទៅមុខតាមអ្វីដែលយើងចង់់បាន ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ វាជារឿងល្អដែលយើងត្រូវប្រកួតជាមួយហុងកុងដែលជាក្រុមខ្លាំង ហើយយើងត្រូវមានការគោរព។ យើងត្រូវតែហ៊ានប្រកួតជាមួយក្រុមខ្លាំងៗ»។
សំដីកីឡាករ
កីឡាករ Chan Siu Kwan Philip ខ្សែបម្រើកណ្តាលហុងកុងបាននិយាយថា ក្រុមកម្ពុជាមានកីឡាករមាឌតូច ទាប ប៉ុន្តែពួកគេមានបច្ចេកទេសល្អ ល្បឿនលឿន បម្រើក៏ល្អ ហើយក៏ការពារបានល្អដែរ។ ជាពិសេសពួកគេលេងដោយគ្រប់គ្រងបាល់បានល្អ។ «ក្រុមរបស់យើងនឹងខំប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាពដើម្បីឲ្យអ្នកគាំទ្រពេញចិត្ត និងទទួលបានលទ្ធផលល្អ»។
កីឡាករ ជួន ចាន់ចាវ ខ្សែការពាររបស់កម្ពុជាបាននិយាយថា ៖«សម្រាប់ខ្ញុំក្នុងនាមជាកីឡាករ ការប្រកួតថ្ងៃស្អែកជាការប្រកួតមួយដ៏ធំ ការប្រកួតដ៏ពិបាក ប៉ុន្តែខ្ញុំជឿជាក់លើមិត្តរួមក្រុម និងគ្រូបង្វឹកដែលយើងអាចធ្វើបាន ពីព្រោះមើលតាមការប្រកួតកន្លងមក យើងអត់ដែលឈ្នះហុងកុងទេ។ អីចឹងខ្ញុំគិតថា ដល់ពេលដែលយើងត្រូវធ្វើអ្វីមួយថ្មី។ ធ្វើអ្វីមួយដើម្បីកែប្រែលទ្ធផល។ និយាយមែនទែនទៅ ខ្ញុំចង់ឈ្នះការប្រកួតនេះ»។
ប្រវត្តិជួបគ្នាទាំង៨លើកចុង
- ហុងកុង ៦-២ កម្ពុជា ក្នុងពាន Merdeka ឆ្នាំ១៩៥៧
- ហុងកុង ៤-១ កម្ពុជា ក្នុងពាន AFC Asin Cup ឆ្នាំ១៩៩៩
- កម្ពុជា ០-១ ហុងកុង ក្នុងពាន AFC Asin Cup ឆ្នាំ១៩៩៩
- ហុងកុង ៤-២ កម្ពុជា ក្នុងជំនួបមិត្តភាពអន្តរជាតិ ឆ្នាំ២០១៦
- កម្ពុជា ០-២ ហុងកុង ក្នុងជំនួបមិត្តភាពអន្តរជាតិ ឆ្នាំ២០១
- កម្ពុជា ១-១ ហុងកុង ជម្រុះជើងឯកពិភពលោក ឆ្នាំ២០១៩
- ហុងកុង ២-០ កម្ពុជា ជម្រុះជើងឯកពិភពលោក ឆ្នាំ២០១៩
- កម្ពុជា ០-៣ ហុងកុង ជម្រុះ AFC Asian Cup ឆ្នាំ២០២២
អត្ថបទ៖ ផា រតនា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់