សុខភាព
វិធី ៨យ៉ាង ញ៉ាំអាហារត្រឹមត្រូវ ល្អសម្រាប់សុខភាពនិងស្រកទម្ងន់ពិតៗ
សូមណែនាំអ្នកស្រលាញ់សុខភាព បរិភោគអាហារឲ្យបានត្រឹមត្រូវ។ មិនមែនតាមរយៈការចម្រាញ់ ឬចម្រាញ់តិចតាមតែអាចធ្វើទៅបាន។ ហើយអ្នកគួរជ្រើសរើសទទួលទានអាហារពីក្រុមទាំង៥ ក្នុងបរិមាណសមស្របគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ។
ការទទួលទានអាហារស្អាត គឺជាជម្រើសមួយផ្សេងទៀតសម្រាប់អ្នកដែលចង់សម្រកទម្ងន់ និងអ្នកដែលស្រឡាញ់សុខភាព។ អាហារស្អាត គឺជាអាហារដែលកើតចេញពីធម្មជាតិ កាត់បន្ថយការតុបតែង ឬធ្វើឲ្យតិចបំផុតតាមដែលអាចធ្វើទៅបាន។ គ្មានសារធាតុបន្ថែម មិនឆ្លងកាត់ដំណើរការ fermentation ដូចជាប្រៃពេក ផ្អែមពេក ឬខ្លាញ់ពេក ដោយការចម្អិនម្ហូបឲ្យបានត្រឹមត្រូវ និងសមស្រប ដោយសង្កត់ធ្ងន់ទៅលើគ្រឿងផ្សំធម្មជាតិ និងទទួលទានអាហារទាំង៥ក្រុមក្នុងបរិមាណសមស្របគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ មិនមែនផ្តោតលើការបរិភោគបន្លែតែម្នាក់ឯងនោះទេ។
ការជ្រើសរើសអាហារស្អាតត្រឹមត្រូវ។ អ្នកគួរធ្វើដូចខាងក្រោម៖
១ ធ្វើឲ្យមានតុល្យភាពរបបអាហាររបស់អ្នក។ ចែកអាហាររបស់អ្នកទៅជាអាហារតូចៗ។ ដើម្បីជំរុញការរំលាយអាហារ
២ ញ៉ាំអាហារពេលព្រឹកជារៀងរាល់ថ្ងៃ ១ ម៉ោងបន្ទាប់ពីភ្ញាក់ពីគេង។
៣ ជ្រើសរើសទទួលទានសាច់គ្មានខ្លាញ់ដូចជា ត្រី មាន់ ស៊ុត ឬបន្លែ និងអាហារដែលមានជាតិកាបូអ៊ីដ្រាតស្មុគស្មាញ ដូចជាអង្ករសំរូប គ្រាប់ធញ្ញជាតិ និងនំបុ័ងស្រូវសាលីទាំងមូលក្នុងគ្រប់អាហារ។
៤ ញ៉ាំអាហារដែលមានជាតិខ្លាញ់ដែលមានសុខភាពល្អជារៀងរាល់ថ្ងៃ ដូចជាគ្រាប់ផ្លែឈើ ផ្លែប័រ ប្រេងអូលីវ ឬប្រេងដែលមានសុខភាពល្អផ្សេងទៀត។
៥ ជ្រើសរើសអាហារសម្បូរជាតិសរសៃ វីតាមីន និងសារធាតុរ៉ែពីបន្លែ និងផ្លែឈើស្រស់។
៦ ផឹកទឹកស្អាតឲ្យបានគ្រប់គ្រាន់ ២-៣ លីត្រក្នុងមួយថ្ងៃ។
៧ ចៀសវាងអាហារកែច្នៃដូចជា ស្ករ នំបុ័ងស ប៉ាស្តា។ល។
៨ ចៀសវាងភេសជ្ជៈផ្អែម ឬភេសជ្ជៈមានជាតិអាល់កុលគ្រប់ប្រភេទ។
បើយើងញ៉ាំអាហារស្អាត រួមនឹងការហាត់ប្រាណ នឹងធ្វើឲ្យទម្ងន់ថយចុះ វាក៏ជួយកាត់បន្ថយជាតិខ្លាញ់លើស ដែលកកកុញក្នុងខ្លួនបានយ៉ាងល្អផងដែរ។ នេះជាវិធីល្អក្នុងការសម្រកទម្ងន់ដោយមិនប៉ះពាល់ដល់សុខភាព៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ