Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា សៀ ឬទ្ធី ចាប់ដៃជាមួយអ្នកធុរកិច្ចចិន​អភិវឌ្ឍវិស័យ​ឧស្សាហកម្ម និងអេកូពាណិជ្ជកម្ម

បានផុស

នៅ

 អ្នកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន Worldbridge Group ដែលជាក្រុមហ៊ុនដឹកជញ្ជូន និងអចលនទ្រព្យ​នៅកម្ពុជា និងក្រុមហ៊ុន Zhejiang Yiwu Small Commodity City Group ដែលជាសហគ្រាសពាណិជ្ជកម្ម និងធុរកិច្ចកំពូលមួយរបស់ប្រទេសចិន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងក្នុងក្របខណ្ឌកិច្ចសហប្រ​តិបត្តិការជា​យុទ្ធសាស្ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀងនេះមានគោលដៅបង្កើនប្រសិទ្ធភាពពាណិជ្ជកម្មរវាងក្រុង Yiwu និងកម្ពុជា ក្នុងបំណងបង្កើនការបំពេញ​បន្ថែមលើវិស័យឧស្សាហកម្ម ការផ្គត់ផ្គង់ និងគុណតម្លៃនៃខ្សែសង្វាក់ពាណិជ្ជកម្ម រវាងតំបន់ទាំងពីរ ដែលអាចនឹងផ្តល់​ជាប្រភពធនធាន ដើម្បីកសាងឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញប្រើប្រាស់របស់កម្ពុជា និងប្រព័ន្ធអេកូពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងក៏ជាការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងវិស័យធុរកិច្ច និងការធ្វើ​ពាណិជ្ជកម្មរវាង​កម្ពុជា និងចិន។

ពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីក្រុង Yiwu ប្រទេសចិន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។ ក្រុមហ៊ុន Worldbridge Group តំណាងដោយអ្នកឧកញ៉ា សៀ ឬទ្ធី , លោក Tan Teck Kee ជានាយកប្រតិបត្តិ, លោក Eric Chong ជានាយកគម្រោងអាស៊ី-ប៉ាស៊ីហ្វិក និងលោក Harry Walter Martin IV ជានាយកផ្នែក​អភិវឌ្ឍន៍អាជីវកម្មនៅកម្ពុជា លោក Zhu Kan នាយកគម្រោងរបស់ប្រទេសចិន និងលោក Lim Chia Yee ជានាយកប្រតិបត្តិ J&P The Bridge Mall ។ រីឯក្រុមហ៊ុន Zhejiang Yiwu Small Commodity City Group តំណាងដោយលោកប្រធាន Zhao Wenge និងលោកអគ្គនាយករង Huang Xiaoying។

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Group បានឱ្យដឹងថា កិច្ចព្រមព្រៀង​សហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Worldbridge Group និងក្រុមហ៊ុនZhejiang Yiwu Small Commodity City Group” នឹងជួយក្នុងការលើកកម្ពស់បន្ថែមទៀត​នូវយុទ្ធសាស្ត្រសម្រាប់ ម៉ាកយីហោពាណិជ្ជកម្មសកល (Global Branding) នៅក្រៅប្រទេស និងពង្រឹងកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចជាមួយព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសអាស៊ានដទៃទៀត។

ជាមួយគ្នានេះ លោក Zhao Wenge បានថ្លែងដូច្នេះថា «យើងមានទំនុកចិត្តយ៉ាងប្រាកដថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក សម្រាប់ភាគីទាំងពីរ ហើយយើងអាចនឹងបង្កើតស្ថានភាព “ឈ្នះ ឈ្នះ” រួមគ្នាសម្រាប់ព្រះរាជាណាចក្រកម្ពុជា ចិន និង ទូទាំងពិភពលោក»។

សូមបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់​មួយសម្រាប់ក្រុមហ៊ុន Worldbridge Group និង Zhejiang Yiwu Small Commodity City Group ហើយកិច្ចព្រមព្រៀងនេះ ជាសញ្ញានៃទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងកម្ពុជា និងចិន ដោយនឹងជួយជំរុញ​ដល់ការអភិវឌ្ឍ នៃប្រទេសទាំងពីរផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៧ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម