ព័ត៌មានជាតិ
ដូងខ្ទិះបាត់ដំបង មួយផ្លែលក់បានតម្លៃ ៤៥ ០០០ រៀល ដាំដុះ ៥-៦ ឆ្នាំ ទើបប្រមូលផលបាន
ដូងខ្ទិះបាត់ដំបង ជាអត្តសញ្ញាណនិងត្រូវបានទទួលស្គាល់ជាផលិតផលសសមូហភាពទំនិញពីក្រសួងពាណិជ្ជកម្ម។ ខណៈតម្រូវទីផ្សារកាន់តែទូលំទូលាយ ដំណាំសក្តានុពលនេះគេសង្កេតឃើញថាមានតែនៅខេត្តបាត់ដំបងដែលពលរដ្ឋនិយមដាំដុះច្រើន។
លោក ឡា ខេមរា ប្រធានក្រុមអ្នកផលិតនិងអាជីវករដូងខ្ទិះខេត្តបាត់ដំបងបានបញ្ជាក់ថា នៅក្នុងខេត្តបាត់ដំបង មានតែ ៣ តំបន់ដែលកសិករដាំដុះច្រើន មាននៅស្រុក សង្កែ បាណន់ និងឯកភ្នំ ដែលសរុបទាំង ៣ តំបន់នេះ មានដាំដូងខ្ទិះខ្ទង់ ៥០០ ទៅ ៦០០ ដើមប៉ុណ្ណោះ។
លោក ឡា ខេមរា បានឲ្យ «កម្ពុជាថ្មី» ដឹងថា ការប្រមូលផលដូងខ្ទិះ ក្នុង ១ ដើម បានចន្លោះពី ៣-៥ ផ្លែ និងអាចឈានដល់ ១០ ផ្លែ ក្នុងមួយដើមបើដើមល្អ បើនៅពេលខាងមុខដូងខ្ទិះកាន់តែមានអ្នកស្គាល់ និងមានអ្នកបរិភោគច្រើន ហើយទីផ្សារកាន់តែទូលំទូលាយជាងពេលបច្ចុប្បន្ន នឹងពិបាកនៅក្នុងការផ្គត់ផ្គង់ទីផ្សារព្រោះបច្ចុប្បន្នការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ។
លោកលើកឡើងបន្តថា នៅក្នុងខេត្តបាត់ដំបងតាំងពីមានការចងក្រងជាសមាគមឡើង ប្រជាពលរដ្ឋហាក់មានការយល់ដឹងច្រើនពីគុណប្រយោជន៍របស់ដូងខ្ទិះកាន់តែទូលំទូលាយ។
លោកអះអាងថា នាពេលខាងមុខទីផ្សារដូងខ្ទិះកាន់តែមានការផ្សព្វផ្សាយ និងមានការបរិភោគច្រើនជាងនេះ នោះតម្រូវការដូងខ្ទិះនៅក្នុងខេត្តបាត់ដំបងនឹងមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ឡើយ ព្រោះការដាំដូងខ្ទិះត្រូវការថែទាំបានត្រឹមត្រូវ ហើយត្រូវចំណាយពេលប្រមាណជា ៥-៦ ឆ្នាំទើបអាចប្រមូលផលបាន។
ប្រធានក្រុមអ្នកផលិត និងអាជីវករដូងខ្ទិះរូបនេះបញ្ជាក់ថា បច្ចុប្បន្ននេះតម្រូវការនៅក្នុងខេត្តបាត់ដំបងផ្ទាល់ ទិន្នផលដូងខ្ទិះអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ ព្រោះក្នុងខែនេះមិនសូវមានការកម្មងទិញដូចនៅក្នុងកំឡុងខែឧសភា និង មិថុនា នោះទេ។
លោកថា ដូងខ្ទិះនៅក្នុងខេត្តបាត់ដំបងពេលនាំចេញទៅកាន់ទីផ្សារខាងក្រៅ ក៏មានការបិទបញ្ជាក់ជាឡូហ្គោដែលបញ្ជាក់ច្បាស់ពីគុណភាព ថាជាដូងខ្ទិះប្រភពពីខេត្តបាត់ដំបង។
លោក ឡា ខេមរា បានលើកពីគុណប្រយោជន៍នៃដូងខ្ទិះ គឺមានច្រើន ដោយអាចយកញាំធម្មតា ច្នៃចេញជាបង្អែម ឬទឹកក្រឡុកក៏បាន និងធ្វើជាអ្វីផ្សេងទៀតតាមចំណូលចិត្ត និងតាមតម្រូវការ គ្រាន់តែថាដូងនេះមានតម្លៃបន្តិចប៉ុណ្ណោះ ដោយដូងមានបែងចែកជា ២ប្រភេទ មានលេខ ១ និងលេខ២ ហើយលេខ១ មានតម្លៃ ៤៥ ០០០រៀល និងលេខ២ មានតម្លៃ ៣៥ ០០០រៀល ទៅតាមទំហំ»។
គួរជម្រាបថា ដូងខ្ទិះខេត្តបាត់ដំបង ត្រូវបានក្រសួងពាណិជ្ជកម្មទទួលស្គាល់ជាម៉ាកសមូហភាពកាលពីឆ្នាំ២០២២ កន្លងទៅនេះ៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២០ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ