Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ថា សង្គ្រាមលោកលើកទី៣ ចាប់ផ្តើមរួចទៅហើយ

បានផុស

នៅ

ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែនអះអាងថា សង្រ្គាមលោកលើកទីបី បានចាប់ផ្តើមរួចទៅហើយ ខណៈជម្លោះរវាងទីក្រុងមូស្គូនិងទីក្រុងកៀវ កំពុងអូសទាញប្រទេសនៅឆ្ងាយពីតំបន់ ឲ្យមកចូលរួមដែរ។

លោក Aleksey Danilov (រូបថត៖ TSN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងវេទិកាសន្តិសុខទីក្រុងកៀវ កាលពីថ្ងៃពុធទី៦ខែកញ្ញា លោក Aleksey Danilov អះអាងថា “អង្គការណាតូ ត្រូវការអ៊ុយក្រែនជាសមាជិក ព្រោះភាពចលាចលជាសកលនឹងបន្ត។  ប្រសិនបើនរណាម្នាក់គិតថាសង្គ្រាមលោកលើកទី៣មិនទាន់ចាប់ផ្តើមទេនោះ វាគឺជាកំហុសដ៏ធំមួយ។ វាចាប់ផ្តើមរួចទៅហើយ ហើយ​ឥឡូវ ​បាន​ចូល​ដល់​ដំណាក់កាលដ៏​សកម្ម​មួយ”។

អង្គុយលើឆាកក្បែរអតីតអគ្គនាយក CIA ឈ្មោះ David Petraeus, លោក Danilov និយាយថា “ប្រសិនបើនរណាម្នាក់គិតថា ជម្លោះនៅអ៊ុយក្រែនគឺជាជម្លោះជម្រះបញ្ជីគ្នារវាងទីក្រុងកៀវ និងមូស្គូនោះ វាគឺជាកំហុសមួយ អ្វីៗគឺស្មុគស្មាញជាងហ្នឹងទៅទៀត”។

(រូបថត៖ AFP)

ដោយឡែក ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃពុធទី៦ខែកញ្ញាថា ក្នុងអំឡុងពេលបីខែនៃការវាយលុករបស់អ៊ុយក្រែន រដ្ឋាភិបាលរបស់លោក ហ្សេលេនស្គី បានបាត់បង់ទាហានប្រហែល៦៦០០០នាក់ និងអាវុធធុនធ្ងន់ចំនួន៧៦០០គ្រឿង ទាំងមិនអាចទទួលបានលទ្ធផលសំខាន់អ្វីសោះ។

ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ទីក្រុងកៀវ បានអះអាងដណ្តើមយកភូមិតូចៗជាច្រើន ប៉ុន្តែភូមិទាំងនោះនៅឆ្ងាយពីបន្ទាយធំៗរបស់រុស្ស៊ី។

ទីក្រុងមូស្គូបាននិយាយជាច្រើនខែមកហើយថា ការប្រយុទ្ធគ្នានៅអ៊ុយក្រែនគឺជាសង្រ្គាមប្រូកស៊ី ដែលធ្វើដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូប្រឆាំងរុស្ស៊ី។ រុស្ស៊ីបានព្រមានថា ជំនួយសព្វាវុធ និងការហ្វឹកហ្វឺនដល់កងទ័ពរបស់ទីក្រុងកៀវ និងការចែករំលែកព័ត៌មានសម្ងាត់ មានន័យថា ប្រទេសលោកខាងលិចគឺជាភាគីពាក់ព័ន្ធក្នុងជម្លោះរួចទៅហើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក ទៅជួបលោក Zelensky ដល់ទីក្រុងកៀវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម