Connect with us

ព័ត៌មានអន្ដរជាតិ

គណៈប្រតិភូចិន ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី នឹងទៅបំពេញទស្សនកិច្ចនៅ កូរ៉េខាងជើង

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញាថា គណៈប្រតិភូបក្សកុម្មុយនិស្តចិន និងគណៈប្រតិភូរដ្ឋាភិបាលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី Liu Guozhong នឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ដើម្បីចូលរួមការប្រារព្ធទិវាបង្កើតប្រទេសនៅចុងសប្តាហ៍។

លោក Liu Guozhong (រូបថត៖ China SCIO)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់គណៈកម្មាធិការមជ្ឈិមនៃគណបក្សពលករកូរ៉េ (WPK) និងរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងជើង ។

បច្ចុប្បន្នគណបក្ស WPK ត្រូវបានដឹកនាំដោយលោក គីម ជុងអ៊ុន ខណៈកូរ៉េខាងជើងស្ថិតនៅក្រោមការគ្រប់គ្រងពីសំណាក់ក្រុមគ្រួសាររបស់គាត់ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៤៨ មក ស្របពេលដែលប្រទេសនេះតែងតែប្រារព្ធទិវាបង្កើតរបស់ខ្លួន នៅថ្ងៃទី៩ ខែកញ្ញា ហើយនៅឆ្នាំនេះនឹងប្រារព្ធខួបលើកទី៧៥ ចាប់តាំងពីឧបទ្វីប ត្រូវបានរំដោះពីការកាន់កាប់របស់ជប៉ុន ។

លោក គីម ជុងអ៊ុន (រូបថត៖ KCNA)

កាលពីខែកក្កដា គណៈប្រតិភូទីក្រុងប៉េកាំង ដឹកនាំដោយសមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន លោក Li Hongzhong ក៏បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងផងដែរ និងថែមទាំងបានចូលរួមពិធីដង្ហែក្បួនយោធារំលឹកខួបលើកទី៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់គណៈប្រតិភូចិន ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ ផ្ទុះឡើង ។

ក្នុងអំឡុងព្យុហយាត្រានោះ លោក Li និងរដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigu ដែលកាលនោះ ក៏កំពុងបំពេញទស្សនកិច្ចទីក្រុងព្យុងយ៉ាងដែរ គឺត្រូវបានគេឃើញ កៀកស្មាជាមួយលោក គីម ពេលពួកគេទស្សនាមីស៊ីលផ្លោងនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចិន ព្រមានសងសឹកចាស់ដៃ ក្រោយអនុប្រធានាធិបតីតៃវ៉ាន់ ធ្វើ ទស្សនកិច្ច អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម