ព័ត៌មានជាតិ
ស្រូវវស្សានៅខេត្តព្រៃវែងជិត ២៦ ម៉ឺនហិកតាធ្វើបានលើសផែនការ
លោក តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមប្រចាំខេត្តព្រៃវែង និងខេត្តស្វាយរៀងនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៣ បានចុះពិនិត្យមើលការងារបង្កបង្កើនផល និងពិនិត្យស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្ត្របឹងផ្ទោល និងប្រព័ន្ធធារាសាស្រ្តវ៉ៃគោក្នុងខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរខេត្តព្រៃវែងបានឱ្យដឹងថា ស្ថានភាពទឹកនៅក្នុងខេត្តគឺមានទឹកគ្រប់គ្រាន់សម្រាប់ការងារបង្កបង្កើនផលស្រូវវស្សា និងការប្រើប្រាស់ប្រចាំថ្ងៃ។ ភ្លៀងធ្លាក់ជាបន្តបន្ទាប់ បង្កឱ្យមានទឹកបរិបូរណ៍តាមប្រឡាយមេ និងអាងស្តុកទឹកដែលមាននៅក្នុងខេត្ត។
លោកបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៣ ការបង្កបង្កើនផលស្រូវវស្សា ក្នុងខេត្តព្រៃវែងអនុវត្តបានចំនួន ជិត ២៦ ម៉ឺនហិកតា (២៥៩ ៥៨៣) គឺស្មើនឹង ១០៣,៨៣ ភាគរយ នៃផែនការ ២៥ ម៉ឺនហិកតា។
ជាមួយគ្នានោះលោករដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងបានណែនាំលោកប្រធានមន្ទីរ និងមន្ត្រីទាំងអស់បន្តខិតខំយកចិត្តទុកដាក់ខ្ពស់ចំពោះភារកិច្ចរបស់ខ្លួន ព្រមទាំងត្រៀមលក្ខណៈដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រោះធម្មជាតិផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុនាពេលខាងមុខ៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់