កីឡា
ក្រុមបាល់ទះនារីថៃឈ្នះជើងឯកអាស៊ីឆ្នាំ២០២៣ ក្រោយឈ្នះចិនវគ្គផ្តាច់ព្រ័ត្រ
ក្រុមកីឡាការិនីបាល់ជម្រើសជាតិថៃបានគ្រងជើងឯកបាល់ទះនារីអាស៊ី ឆ្នាំ២០២៣ (Asian Senior Women’s Championship) លើកទី២២ បន្ទាប់ពីបានប្រកួតឈ្នះក្រុមនារីចិនដោយលទ្ធផល ៣-២ នៅវគ្គផ្តាច់ព្រ័ត្រនៅល្ងាចថ្ងៃទី៦ ខែកញ្ញា។

នៅវគ្គសន្សំពិន្ទុក្នុងពូល ក្រុមបាល់ទះនារីថៃបានយកឈញនះក្រុមនារីអូស្ត្រាលី ៣-០ និងឈ្នះក្រុមនារីម៉ុងហ្គោលី ៣-០។
នៅវគ្គខ្វែង ក្រុមនារីថៃបានយកឈ្នះក្រុមនារីកូរ៉េខាងត្បូងដោយលទ្ធផល ៣-០ និងឈ្នះក្រុមនារីវៀតណាមដោយលទ្ធផល ៣-១ ដើម្បីបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលបានបន្តយកឈ្នះក្រុមខ្លាំងជប៉ុនដោយលទ្ធផល ៣-២ សម្រាប់ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

នៅវគ្គផ្តាច់ព្រ័ត្រ ក្រុមនារីថៃបានយកឈ្នះក្រុមខ្លាំងនារីចិនដោយលទ្ធផល ៣-២ ដើម្បីគ្រងជើងឯកបាល់ទះនារីអាស៊ី។ នេះជាកំណត់ត្រាថ្មីមួយសម្រាប់ក្រុមនារីដោយមិនស្គាល់បរាជ័យម្តងណាសោះរហូតឈ្នះជើងឯកប្រចាំឆ្នាំ២០២៣។
ក្រុមនារីចិនទទួលបានចំណាត់ថ្នាក់លេខ២ និងក្រុមជប៉ុនទទួលបានចំណាត់ថ្នាក់លេខ៣។
នេះជាលើកទី៣ដែលក្រុមបាល់ទះនារីថៃឈ្នះជើងឯកបាល់ទះនារីអាស៊ី បន្ទាប់ពីឈ្នះលើកទី១ឆ្នាំ២០០៩ និងលើកទី២ ឆ្នាំ២០១៣៕


អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត