Connect with us

ព័ត៌មានជាតិ

វេជ្ជបណ្ឌិត ឱ វណ្ណឌីន ត្រូវបានតែងតាំងជា អ្នកនាំពាក្យ ក្រសួងសុខាភិបាល អាណត្តិទី៧

បានផុស

នៅ

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ត្រូវបាន លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងក្រសួងសុខាភិបាល តែងតាំងជា អ្នកនាំពាក្យក្រសួងសុខាភិបាល សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រកាស ស្តីពី ការបែងចែកភារកិច្ចថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលទើបទទួលបាន នៅថ្ងៃទី៧ ខែកញ្ញានេះបានឱ្យដឹងថា ក្រៅពីជាអ្នកនាំពាក្យប្រចាំក្រសួងសុខាភិបាល វេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏ត្រូវបានរដ្ឋមន្ត្រីប្រគល់ភារកិច្ចឱ្យជួយទៅលើការងារពង្រឹងគុណភាពសេវាមណ្ឌលសុខភាពចំនួន ១៣ខេត្ត រួមមានខេត្ត ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី​ រតនគីរី កំពង់ធំសៀមរាប ព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យនិងជួយលើការងារលើកកម្ពស់សុខភាព និងអប់រំសុខភាពតាមសហគមន៍ សុខភាពបឋម ចាក់វ៉ាក់សាំងកូវីដ-១៩ និងបេសកកម្មពិសេសតាមការចាត់ចែងរបស់រដ្ឋមន្ត្រី។

គួរបញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាលអាណត្តទី៧ នេះ ក្រសួងសុខាភិបាលមានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការសរុបចំនួន ៥៤រូប ក្នុងនោះរដ្ឋលេខាធិការចំនួន ៣៥រូប និងអនុរដ្ឋលេខាធិការចំនួន ១៩រូប៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម