Connect with us

ព័ត៌មានជាតិ

លោក ង៉ែត ជូ ណែនាំពីគន្លឹះនៃការរៀបចំ​ហិរញ្ញវត្ថុ មុនសម្រេចចិត្តវិនិយោគ

បានផុស

នៅ

លោក ង៉ែត ជូ ស្ថាបនិកក្រុមហ៊ុន F.I Vision Capital Plc ​និងជាអ្នកតាមដានសង្គមសេដ្ឋកិច្ច បានលើកឡើងថា ដើម្បីបង្កើននូវលទ្ធភាពទទួលបានប្រាក់ចំណេញ និងបន្ថយហានិភ័យ អ្នកវិនិយោគគប្បីមានចំណេះដឹង ចេះគ្រប់គ្រង​ហានិភ័យ និងធ្វើផែនការវិនិយោគរយៈពេលវែង។ លោកបានបន្តថា ទោះជាការវិនិយោគ​លើអាជីវកម្មបង្កើតថ្មី ភាគហ៊ុន​របស់ក្រុមហ៊ុនដែលចុះបញ្ជីលើផ្សារហ៊ុន ឬអចលនទ្រព្យក្តី ការវិនិយោគទាំងនោះ ត្រូវការពេលវេលា​យ៉ាងតិច​៣ឆ្នាំ​ទៅ៥ឆ្នាំ ដើម្បីមានលទ្ធភាពបង្កើតជាផលចំណេញ ហើយជួនកាលបើទោះជាក្នុងរយៈពេលវែងក៏អាចខាតបង់ផងដែរ។ ដូច្នេះមុននឹងសម្រេចចិត្តវិនិយោគ គប្បីរៀបចំហិរញ្ញវត្ថុឱ្យបានរៀបរយសំដៅកាត់បន្ថយនូវហានិភ័យ​ឱ្យនៅទាបបំផុតតាម​ដែលអាចធ្វើទៅបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញបញ្ហានេះ លោក ង៉ែត ជូ បានចែករំលែកនូវគន្លឹះចំនួន ៤ចំណុច ដូចខាងក្រោម៖

១) មានទុនបម្រុងសម្រាប់វិនិយោគគ្រប់គ្រាន់ ឬខ្វះខាតតិចតួច៖

អ្នកគប្បីមានទុនសម្រាប់វិនិយោគគ្រប់គ្រាន់។ ទុនទាំងនោះអាចបានមកពីការសន្សំ ផលចំណេញពីអាជីវកម្ម លក់​អចល​នទ្រព្យ ឬទ្រព្យដទៃទៀត ដែលអ្នកយល់ថា ទុកមិនចំណេញ។ ក្នុងករណីដែលអ្នកមិនមានទុនគ្រប់គ្រាន់ អ្នកអាច​ខ្ចីបុល​ពីប្រភពខាងក្រៅខ្លះ ដើម្បីបំពេញបន្ថែម។

២) ការខ្ចីទុនបង្រ្គប់ពីប្រភពខាងក្រៅ៖

ទំហំនៃការខ្ចីបុលបន្ថែមពីប្រភពខាងក្រៅមិនគួរហួសពីកម្រិតបំណុលដែលផ្តល់ដោយគ្រឹះស្ថានផ្តល់កម្ចីផ្លូវការ (ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ) នោះទេ។ គួរចៀសវាងពីការខ្ចីបុលកម្ចីក្រៅផ្លូវការ ឬតុងទីន ដែលមានការប្រាក់ខ្ពស់។ ម្យ៉ាងវិញទៀត ការសងត្រឡប់ទាំងប្រាក់ដើម និងការប្រាក់គួរពឹងផ្អែកលើចំណូល ដែលអ្នកកំពុងមានស្រាប់ ដោយ​ចៀស​វាង​នូវការរំពឹង​លើចំណូលនាពេលអនាគតដែលជាទូទៅមិនមានភាពប្រាកដប្រជានោះទេ។

៣) ការបង្វិលសាច់ប្រាក់ពីអាជីវកម្មដទៃដើម្បីបង្រ្គប់៖

ការបង្វិលសាច់ប្រាក់ពីអាជីវកម្មដទៃជាបណ្តោះអាសន្នដើម្បីបង្រ្គប់ទុនវិនិយោគមានហានិភ័យខ្ពស់ណាស់។ ព្រោះ​អាជីវកម្មនីមួយៗ ត្រូវការលំហូរសាច់ប្រាក់ និងប្រាក់បម្រុងគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ចំណាយប្រតិបត្តិការ និងចំណាយ​ដទៃទៀត។ ប្រាក់ដែលអ្នកអាចដកពីអាជីវកម្មមួយទៅវិនិយោគលើអ្វីមួយទៀតគួរតែជាភាគលាភ (ប្រាក់ចំណេញ​ដែលបែង​ចែកឱ្យអ្នកវិនិយោគ) ពីអាជីវកម្មបន្ទាប់ពីមានការបិទបញ្ជីបានត្រឹមត្រូវតាបបទដ្ឋានគណនេយ្យ (ប្រសិនបើមាន​ការធ្វើសវនកម្មពីក្រុមហ៊ុនសវនកម្មឯករាជ្យទៀតនោះកាន់តែប្រសើរ)។

៤) ទំហំនៃការវិនិយោគ និងការដាក់ទុនវិនិយោគជាដំណាក់កាល៖

សម្រាប់ការវិនិយោគនីមួយៗ ទំហំវិនិយោគមិនគួរមានទំហំធំពេកនោះទេ។ ដើម្បីកាត់បន្ថយកំរិតនៃហានិភ័យ ទំហំនៃការ​វិនិយោគគួរតែធំបំផុតត្រឹម១០%នៃទ្រព្យសម្បត្តិដែលអ្នកមាន។ ឧទាហរណ៍ ប្រសិនបើអ្នកមានទ្រព្យសម្បត្តិ១លានដុល្លារ អ្នកគួរវិនិយោគលើអ្វីមួយត្រឹមតែ១០ម៉ឺនដុល្លាបានហើយ។ ម្យ៉ាងវិញទៀត ដើម្បីកាត់បន្ថយហានិភ័យ អ្នកគួរចាក់ទុន​បញ្ចូលជាដំណាក់កាលហើយមានជាលក្ខខណ្ឌភ្ជាប់ជាមួយ។ ឧទាហរណ៍ បើអ្នកវិនិយោគ១០ម៉ឺនដុល្លារ អ្នកគួរចរចា​ផ្តល់​ជាកម្ចីដែលអាចបង្វែរជាដើមទុន ក្នុងដំណាក់កាលទី១ ត្រឹមចំនួន ៣ម៉ឺនដុល្លារសិន។ អាចថា ៦ខែក្រោយប្រសិន​បើអាជីវកម្មនោះល្អ អ្នកអាចបង្វែរកម្ចីទៅជាភាគហ៊ុន និងពិចារណាបន្ថែមទុនវិនិយោគជាបន្តបន្ទាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១១ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១២ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១២ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៩ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១១ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ២០ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម