ព័ត៌មានអន្ដរជាតិ
អាមេរិក គាំទ្រ ជប៉ុន ចំពោះការបង្ហូរទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima
សហរដ្ឋអាមេរិកបានបង្ហាញការគាំទ្រចំពោះប្រទេសជប៉ុនជុំវិញការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃទី២៤ ខែសីហាកន្លងទៅ ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby បាននិយាយកាលពីថ្ងៃពុធថា ការគាំទ្ររបស់អាមេរិកពាក់ព័ន្ធទៅនឹងការបង្ហូរទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ គឺដោយសារតែជប៉ុនបានចាត់វិធានការចាំបាច់ទាំងអស់ដើម្បីអនុវត្តតាមស្តង់ដារអន្តរជាតិ និងត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រសុវត្ថិភាព ។
ចំណែកទាក់ទិនទៅនឹងការផ្អាករបស់ប្រទេសចិនលើការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជប៉ុនវិញ អ្នកនាំពាក្យរូបនេះបានលើកឡើងថា វាមិនគួរមានហេតុផលសម្រាប់ប្រទេសណាមួយដើម្បីព្យាយាមអនុវត្តវិធានការសេដ្ឋកិច្ចបែបទណ្ឌកម្មនោះទេ ។
បន្ទាប់ពីបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរនោះហើយ ចិនបានហាមប្រាមការនាំចូលអាហារសមុទ្ររបស់ជប៉ុនភ្លាមៗ បើទោះបីជាភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានបញ្ជាក់ហើយថា កម្រិតវិទ្យុសកម្មក្នុងទឹកមានផលប៉ះពាល់តិចតួចដល់មនុស្ស និងបរិស្ថានក៏ដោយ ។
គួរបញ្ជាក់ថា ប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុតសម្រាប់ការនាំចេញអាហារសមុទ្ររបស់ប្រទេសជប៉ុនក្នុងទំហំទឹកប្រាក់ ៦០០ លានដុល្លារកាលពីឆ្នាំមុន ខណៈក្នុងចំណោមផលិតផលដែលមានការពេញនិយមបំផុតនោះគឺ ខ្យង ត្រីធូណា កាំប្រម៉ាសមុទ្រ ត្រីឆ្ពង់ក្រហម និងឈ្លើងសមុទ្រជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា