Connect with us

សុខភាព

ក្មេងស្រីម្នាក់ កើតជំងឺប្រហោងសន្ទះថតលើបេះដូងយ៉ាងធំ ពីកំណើត ពិបាកដកដង្ហើម រីកបេះដូង ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ជួយសង្គ្រោះជោគជ័យ

បានផុស

នៅ

មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ សង្គ្រោះ​ជីវិត ក្មេង​ស្រី អាយុ ១២ ឆ្នាំ ម្នាក់ ដែល​កើត​ជំងឺ​ប្រហោង​សន្ទះ​ថត​លើ​បេះដូង​យ៉ាង​ធំ​ពី​កំណើត (Large ASD) ពិបាក​ដកដង្ហើម និង​រីក​បេះដូង រហូត​ជា​សះស្បើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​ស្នាមញញឹម​ជាមួយ​ឪពុកម្ដាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី ០៧ ខែ​កញ្ញា ឆ្នាំ ២០២៣ នេះ យោង​តាមរយៈ​ផេក​ហ្វេស​ប៊ុក Dr. Beat Richner បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី អាយុ ១២ ឆ្នាំ ម្នាក់ មកពី​ខេត្ត​កោះកុង មាន​ជំងឺ​ប្រហោង​សន្ទះ​ថត​លើ​បេះដូង​យ៉ាង​ធំ​ពី​កំណើត (Large ASD) បណ្ដាល​ឲ្យ​ពិបាក​ដកដង្ហើម និង​រីក​បេះដូង នាង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ឯកទេស​វះកាត់​បេះដូង​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ជួយ​សង្គ្រោះ ដោយ​ធ្វើការ​វះកាត់​ភ្ជិត​ប្រហោង​បេះដូង​បាន​ជោគជ័យ។

ផេក​ហ្វេស​ប៊ុក ដដែល បញ្ជាក់​ថា នេះ​ជា​ករណី​ទី ១៥៨៤ ហើយ​ថ្ងៃនេះ ក្មួយ​ស្រី​ខាង​លើ បាន​ជា​សះស្បើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ស្នាមញញឹម​ជាមួយ​ឪពុកម្ដាយ​នាង។

ជាមួយ​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា ក៏​បាន​អរគុណ​មូលនិធិ​គន្ធបុប្ផា​ស្វីស និង​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ព្រមទាំង​សប្បុរសជន​គ្រប់ៗ រូប ដែល​តែងតែ​គាំទ្រ​ដល់​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា​ផង​ដែរ។

សូម​បញ្ជាក់​ថា រាល់​ការ​ព្យាបាល​ជំងឺ​ទាំងអស់ គឺ ឥតគិតថ្លៃ សម្រាប់​គ្រប់ៗ គ្នា ដោយ​គ្មាន​ការ​រើសអើង​ចំពោះ​បុគ្គល​ណា​មួយ​ឡើយ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម