Connect with us

ព័ត៌មានជាតិ

លោក ឡា ខេមរា៖ ដូងខ្ទិះមាន​អ្នក​ច្រឡំ​ថា​ដូង​ស្អុយ ខណៈ​មាន​ប្រវត្តិ​​យូរ​លង់​​​​មក​ហើយ​

បានផុស

នៅ

លោក​ ឡា ខេមរា ប្រធាន​ក្រុម​អ្នក​ផលិត និង​អាជីវករ​ដូង​ខ្ទិះ​ខេត្ត​បាត់ដំបងមាន​ប្រសាសន៍​ថា ការ​ដាំ​ដំណាំ​ដូង​ខ្ទិះនៅ​ក្នុង​ខេត្ត​បាត់ដំបង គឺ​មិន​មែន​ទើប​តែ​យក​មក​ដាំ​នៅ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​ទេ គឺ​មាន​តាំង​ពី​ជំនាន់​ដូន​តា​មក​ម្ល៉េះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់​ «កម្ពុជា​ថ្មី​» ប្រធាន​ក្រុម​អ្នក​ផលិត​ និង​អាជីវករ​ដូង​ខ្ទិះ​ខេត្ត​បាត់ដំបងបាន​ឲ្យ​ដឹង​ថា ការ​ដាំ​ដំណាំ​ដូង​ខ្ទិះ​មិន​មែន​ប្រជាពលរដ្ឋ​ទើប​តែ​ចាប់​ផ្ដើម​ដាំ​ក្នុង​ពេល​សព្វ​​ថ្ងៃ​​ទេ គឺ​មាន​ដាំ​តាំង​ពី​ជំនាន់​មុនបាន​ន័យ​ថាតាំង​ពី​ដូន​តា​ជំនាន់​មុន។ ប៉ុន្តែ​ពី​មុន ការ​ដាំ​ដូង​ខ្ទិះ​នៅ​ក្នុង​ខេត្ត​បាត់ដំបង មួយ​ខ្នង​ផ្ទះអាច​មាន ៤-៥ ដើម​ ដោយ​ដាំ​ចោល​ដូច​ដូង​ធម្មតា ដូច្នេះ​វា​ចំណាយ​ពេល​យូរ​នៅ​ក្នុង​ការ​ទទួល​ផល​គឺ​អាច​ ពី​ ៦-៧ឆ្នាំ ឬអាចយូរជាងនេះ​។

លោក ឡា ខេមរា លើក​ឡើង​ថា «មាន​ពលរដ្ឋ​ជា​​ច្រើន ពួក​គេ​មិន​​បាន​​ចាប់​អារម្មណ៍ និង​គុណ​សម្បត្តិ​​របស់​ដូងខ្ទិះ ឬ​បាន​ដឹង​ពី​តម្លៃ​លើ​ទីផ្សារ​បែប​ណា​ឡើយ។ ជាក់​ស្ដែង សូម្បី​តែ​បច្ចុប្បន្នក៏​នៅ​តែ​មានពលរដ្ឋ​មួយ​ចំនួន​ធំ នៅ​​មិន​ទាន់​​បាន​​ស្គាល់​ពី​​ដូងខ្ទិះ ហើយ​អ្នក​​ខ្លះ​ទៀតមិន​ស្គាល់​បែរ​​ជា​ច្រឡំ​ថា ដូងខ្ទិះជា​ដូង​ស្អុយ​ក៏​មាន​ដែរ»

លោក​សង្កត់​ធ្ងន់​ថា «​បើសិនថ្ងៃខាងមុខ​ពលរដ្ឋ​មិន​ដឹង​​ពី​គុណសម្បត្តិ​របស់​ដូង​ខ្ទិះ ដំណាំ​នេះ​អាច​នឹង​បាត់បង់​ទៅ​ក៏​ថា​បាន»

ស្រប​ពេល​ជា​មួយ​គ្នា​នេះ ប្រធាន​ក្រុម​អ្នក​ផលិត​​ដូង​ខ្ទិះបាន​អះអាង​ថា ដោយ​សារ​តែ​មាន​ការ​គិត​គូរ​ពី​ក្រសួង​ពាណិជ្ជកម្ម​​ក៏​បាន​ចងក្រ​ង​​សមាគម​ដូង​ខ្ទិះ​បាត់ដំបង និងមានការទទួលស្គាល់ពី​ក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ២០២២កន្លងទៅ ទើប​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​​បាន​យល់ពី​គុណ​សម្បត្តិ​របស់​ដូង​​ខ្ទិះ ហើយ​ពលរដ្ឋ​ខ្លះបាន​ងាក​មក​ដាំ​ដូង​នេះ​វិញ​។

ដំណាំ​ដូង​ខ្ទិះជា​ប្រភេទ​ដំណាំ​ដែល​មិន​ងាយ​ងាប់​ទៅ​វិញ​ទេ ​នៅ​ពេល​ណា​ដែល​មាន​ការ​ថែទាំ និង​ស្រោច​ទឹក​បាន​ដិត​ដល់​ នោះ​ប្រហែល ៥-៦ឆ្នាំ អាច​ប្រមូល​ផល​បាន​។ ​ដូង​នេះមិន​ចេះ​រើស​រដូវ​នោះ​ទេ វា​អាច​ប្រមូល​បាន​គ្រប់​រដូវ​ ប៉ុន្តែ​អាច​មិន​សូវ​មាន​ផ្លែ​ច្រើន​នៅ​ក្នុង​ខែ​ប្រាំង ព្រោះ​ជាខែ​ក្តៅខ្លាំង តែក៏​នៅតែអាចប្រមូលផលបាន​»។ នេះ​ជា​ការ​បន្ថែម​របស់​​​លោក ឡា ខេមរា។

ទន្ទឹម​នេះ​ លោក​ ឡា​ ខេម​រា ក៏​បាន​អំពាវ​នាវដល់​ក្រសួង​ពាណិជ្ជកម្មឲ្យជួយ​លើក​ស្ទួយ​ទី​ផ្សារ​ដូង​ខ្ទិះបន្តទៀត និង​ជួយឲ្យ​មាន​ទីផ្សារ​ល្អ​និង​ទូលំ​ទូលាយជាង​ពេល​បច្ចុប្បន្ន ដើម្បី​ការពារ​ការ​ហូរចូលពី​ប្រទេស​ខាង​ក្រៅ​ចូល​មក​ក្នុង​ស្រុក​​បន្លំ​ជា​របស់​​ខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៤៧ នាទីutes មុន

អតីត​តំណាង​រាស្រ្ត​គណបក្សប្រឆាំង គាំទ្រ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ជា​ភេរវករ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែកនេះ អ្នកដឹកនាំស្ថាប័នសារព័ត៌មាន នឹងជួបជុំគ្នាជជែកពីបញ្ហាផ្សាយព័ត៌មានបែបណា ទើបគេចផុតពីការប្ដឹងផ្ដល់

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី ហ៊ុន ម៉ាណែត គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន នៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក គួច ខេវិន ចាត់ទុកការជួយបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានចំណេះវិជ្ជា ជាក្តីសង្ឃឹមដ៏មានគុណធម៌

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប៉ូលិសថៃ ចាប់ខ្លួន បុរសអូទ្រីស ដែលបើកម៉ូតូទឹកបុកជនជាតិរុស្ស៊ី ស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម