ព័ត៌មានជាតិ
ឯកសារសំខាន់ចំនួន ៥ រាជបណ្ឌិត្យសភាកម្ពុជាទើបស្រាវជ្រាវសម្រេចបានជាប្រយោជន៍ជាតិ
រាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាននូវស្នាដៃស្រាវជ្រាវសំខាន់ៗចំនួន ៥ ដែលពាក់ព័ន្ធទៅនឹងសិលាចារឹក តំបន់ទេសចរណ៍ និងវចនានុក្រមខ្មែរ ព្រមទាំងស្នាដៃមួយចំនួនទៀត។ នេះបើតាមឲ្យដឹងរបស់លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បង្ហោះនៅលើបណ្ដាញសង្គមនាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ។
លោក បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាបានចង្អុលបង្ហាញនូវស្នាដៃស្រាវជ្រាវមួយចំនួន ដែលរាជបណ្ឌិត្យសភាទើបតែសម្រេចបានកាលពីពេលថ្មីៗកន្លងទៅនេះ។
តាមរយៈលោក បណ្ឌិត សុខ ទូច ស្នាដៃសំខាន់ៗដែលរាជបណ្ឌិតសភាកម្ពុជាទើបតែសម្រេចបានរួមមាន៖
១- «សិលាចារឹក» ដែលឯកសារនេះមានកម្រាស់ ១ ៤៨៨ទំព័រ
២- កម្មវិធីលើទូរស័ព្ទដៃទំនើបស្ដីអំពី «តំបន់ទេសចរណ៍នៅកម្ពុជា» ដែលមានផ្ទុកទិន្នន័យទីតាំងសរុបចំនួន ១ ២៩៦ ទីតាំង
៣- វចនានុក្រមភាសាខ្មែរថ្មី ដែលចងក្រងនិងបោះពុម្ពដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា សរុបមានចំនួន ៤៤ ៦៩៧ ពាក្យ ក្នុងនោះមានមេពាក្យចំនួន ៣១ ០៧៣ពាក្យ
៤- ការចងក្រងសំលៀកបំពាក់ខ្មែរពីសម័យបុរាណរហូតដល់សម័យទំនើប (សម័យកម្ពុជាប្រជាធិបតេយ្យ)
៥- រៀបចំចងក្រងរូបមន្តធ្វើសាច់ក្រកដែលមានសរុប ១១ប្រភេទធំៗ បែងចែកជាប្រភេទតូចៗចំនួន ១២៤ ប្រភេទ និងចំនួនទំព័រសរុប ៦១៥ទំព័រ
ជាមួយគ្នានេះ លោកបណ្ឌិត សុខ ទូច ក៏បានគូសបញ្ជាក់ពីគម្រោងស្រាវជ្រាវស្ដីពី «ការសរសេរ និងចងក្រងសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា» ដោយបានអនុវត្តឈានដល់ឆ្នាំទី៣ ហើយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ