Connect with us

ព័ត៌មានជាតិ

តើកម្រិតហានិភ័យនៃវិស័យអចលទ្រព្យជះឥទ្ធិពលដល់វិស័យហិរញ្ញវត្ថុឬទេ?

បានផុស

នៅ

​​វិស័យអចលនទ្រព្យកម្ពុជា ចាប់ផ្តើមមានសន្ទុះងើបឡើងពីឆ្នាំ ២០១១ រហូតដល់ខ្ពស់បំផុតនៅចុងឆ្នាំ ២០១៨។ រហូតដល់ចុងឆ្នាំ ២០១៩ វិស័យនេះ បានធ្លាក់ចុះបន្តិចម្តងៗ ដោយសារវិបត្តិកូវីដ-១៩។ បន្ថែមលើវិបត្តិនេះ សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន បានជះឥទ្ធិពលបន្ថែមទៀត កាន់តែធ្ងន់ធ្ងរ ធ្វើឱ្យវិស័យអចលនទ្រព្យធ្លាក់ចុះខ្លាំងនៅឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើកម្រិតហានិភ័យនៃវិស័យអចលទ្រព្យជះឥទ្ធិពលដល់វិស័យហិរញ្ញវត្ថុឬទេ?

ទិន្នន័យកម្ចីលើវិស័យអចលនទ្រព្យ និងសំណង់ រួមបញ្ចូលគ្នាស្មើនឹង ២០ភាគរយ នៃប្រាក់ចម្ចីទាំងមូល។ ដូច្នេះ ៨០ភាគរយនៃប្រាក់កម្ចីត្រូវបានប្រើប្រាស់ទៅលើវិស័យផ្សេងៗទៀត ដូចជា Trading, Manufacturing និងកសិកម្មជាដើម។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា។ បើមើលទៅលើប្រាក់កម្ចីលើវិស័យអចលនទ្រព្យ និងសំណង់ នៅមានកម្រិត ដែលចំនួននេះ អាចគ្រប់គ្រងបាន។ ដូចនេះ ការជាប់គាំងនៃវិស័យអចលនទ្រព្យ មិនជះឥទ្ធិពលធ្ងន់ធ្ងរដល់វិស័យហិរញ្ញវត្ថុនោះឡើយ។ នេះបើតាមការបញ្ជាក់របស់លោកស្រី គឹម គីនកេសា នាយិកាប្រតិបត្តិរង ក្រុមហ៊ុន CBRE Cambodia។

លោកស្រី បានលើកឡើងថា វិស័យធនាគារ ត្រូវបានគ្រប់គ្រងដោយហ្មត់ចត់ ដូច្នេះហានិភ័យនៃវិស័យនេះ ស្ថិតនៅ​ក្នុងកម្រិតមួយអាចគ្រប់គ្រងបាន។ ផ្ទុយទៅវិញ ផ្នែកដែលគួរឱ្យបារម្ភជាងវិស័យធនាគារទៅទៀតនោះ គឺប្រភេទប្រាក់កម្ចី ឬការបង់រំលស់ជាមួយម្ចាស់គម្រោងផ្ទាល់។ លោកស្រី បានគូសបញ្ជាក់ថា ការបង់រំលស់ជាមួយម្ចាស់គម្រោង មានលក្ខ​ខណ្ឌនៃការរឹបអូសទ្រព្យអតិថិជន ខុសពីប្រើកម្ចីធនាគារ។​ មានន័យថា នៅក្នុងវិស័យធនាគារ ប្រសិនបើអតិថជន មិនមាន​លទ្ធភាពបង់បន្តទៀត ត្រូវឆ្លងកាត់តុលាការ ការលក់ដេញថ្លៃ ហើយបើសិនទ្រព្យនេះ មានទំហំលើសពីបំណុល ក្រោយពីលក់ដេញថ្លៃហើយ ម្ចាស់ទ្រព្យអាចទទួលបានផលពីសំណងដែលនៅសល់ខ្លះផងដែរ។

អ្នកឧកញ៉ា លាង ម៉េង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Chip Mong Group បានវាយតម្លៃថា ដើមឆ្នាំ ២០២៤ខាងមុខ ស្ថានភាពវិស័យ​អចលនទ្រព្យ នៅតែមិនទាន់ល្អប្រសើរនោះទេ ប៉ុន្តែវិស័យនេះ នឹងចាប់ផ្តើមល្អឡើងវិញនៅអំឡុងខែ តុលា ឆ្នាំដដែលនេះ។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា សង្ឃឹមថា រាជរដ្ឋាភិបាលថ្មី ដែលយល់ច្បាស់អំពីស្ថានភាពនេះ អាចនឹងមានយុទ្ធសាស្រ្ត​គន្លឹះធ្វើឱ្យវិស័យអចលនទ្រព្យ​កម្រើកឡើងវិញ ដូចកាលឆ្នាំ ២០១៨កន្លងទៅ ដែលកាលនោះ កម្ពុជា មានសេដ្ឋកិច្ចខ្លាំង។ ការលើកឡើង​របស់អ្នកឧកញ៉ា លាង ម៉េង ធ្វើឡើងក្នុងវេទិកាធុរកិច្ចឆ្នាំ២០២៣ រៀបចំដោយសមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) កាលពីខែ សីហា កន្លងនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៣ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថ្ងៃបុណ្យណូអែល រុស្ស៊ី បាញ់មីស៊ីលស្រោចពេញទំហឹងលើ អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ធ្លាក់នៅប្រទេសកាហ្សាក់ស្ថាន ចំថ្ងៃបុណ្យណូអែល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មុន​មរណៈ​ភាព លោក Rey Mysterio Sr. បាន​បណ្តុះ​​​​​សាច់ញាតិ​​​​​ជំនាន់​ក្រោយ​​​ឲ្យ​បន្តមរតក​ល្បីល្បាញ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី ប្រកាសជោគជ័យ ក្រោយបាញ់មីស៊ីលរាប់រយគ្រាប់ វាយសន្ធាប់អ៊ុយក្រែន ថ្ងៃបុណ្យណូអែល

Sokha Hotels

ព័ត៌មានពេញនិយម