ជីវិតកម្សាន្ដ
គីមបាប់ និងមីកំប៉ុង ដែល V ញ៉ាំពេលព្រឹក កំពុងក្លាយជាប្រធានបទក្ដៅនៅកូរ៉េ
តារាចម្រៀង V (Kim Tae-hyung) កំពុងទទួលបាននូវប្រជាប្រិយភាពដ៏ខ្លាំងក្លាពីសំណាក់ទស្សនិកជនទូទាំងប្រទេសកូរ៉េ ក៏ដូចជាពាសពេញពិភពលោក តាមរយៈបទចម្រៀងល្បីៗក្នុងនាមជាសមាជិកក្រុម BTS ។ ក្រោយពេលក្រុម BTS បង្ហាញខ្លួន V ក៏មានភាពល្បីល្បាញសុះសាយមិនថាបទចម្រៀង ការថតស្ពត និងតំណាងម៉ាកយីហោធំៗជាដើម។
រាល់ចំណង់ចំណូលចិត្ត ទម្លាប់ និងសកម្មភាពនានាប្រចាំថ្ងៃត្រូវបានទស្សនិកជននិយមតាមដាន ជាពិសេស ARMYs តែម្ដង។ សូម្បីអាហាររបស់ V ក៏មិនអាចរំលងពីការជជែកវែកញែកពីអ្នកគាំទ្រផងដែរ។ តួយ៉ាងថ្មីៗនេះ ក្រោយពេលផ្ដល់សម្ភាសន៍ទាក់ទងនឹងអាហារពេលព្រឹករបស់ខ្លួនទៅកាន់សាធារណៈជន អ្នកនិយមលេងអ៊ីនធឺរណិតនៅកូរ៉េ នាំគ្នាលើកមកជជែកពាសពេញបណ្ដាញសង្គម ក្លាយទៅជាប្រធានបទក្ដៅ ប៉ុន្មានថ្ងៃជាប់ៗគ្នា។
តាមរយៈបទសម្ភាសន៍មួយ ពិធីករបានសួរ V ថា “តើលោកបានទទួលទានអាហារពេលព្រឹកឬនៅ មុនមកចូលរួមកម្មវិធី?” ភ្លាមៗសមាជិក BTS រូបនេះ ឆ្លើយថា លោកញ៉ាំរួចហើយ ហើយវាគឺ គីមបាប់ មីកំប៉ុង និងស៊ុតស្ងោរ លាយបញ្ចូលគ្នា។ គេក៏បានសួរអំពីរសជាតិរបស់វា ប៉ុន្តែលោកបានស្នើឱ្យគ្រប់សាកល្បងដោយខ្លួនឯង។
បន្ទាប់ពីទស្សនាវីដេអូចែករំលែកប្រភេទអាហារពេលព្រឹកដែលរួមបញ្ចូលគ្នាយ៉ាងប្លែករបស់ V ទស្សនិកជនជាច្រើនបានបង្ហោះប្រភេទអាហារមួយនេះនៅលើអ៊ីនធឺរណិត ហើយវាកំពុងល្បីពាសពេញបណ្ដាញសង្គម។ មិនតែប៉ុណ្ណោះអ្នកគាំទ្ររាប់សិបនាក់កំពុងចង់សាកល្បងញ៉ាំតាម V ផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ផាកពិន័យ D.O ក្រោយបង្ហុយហុយផ្សែងបារី ដោយមិនខ្វល់អ្នកជិតខ្លួន
ចុចអាន៖ បង្ហាញតម្លៃអចលនទ្រព្យរាប់លានដុល្លាររបស់ Song Joong Ki សុទ្ធតែនៅទីក្រុងធំៗលើលោក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា