Connect with us

ព័ត៌មានអន្ដរជាតិ

G20 នឹងបន្ថែមសមាជិក មួយទៀត

បានផុស

នៅ

មេដឹកនាំនៃក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង២០ បានយល់ព្រមផ្តល់សមាជិកភាពអចិន្ត្រៃយ៍ដល់សហភាពអាហ្រ្វិក។ នេះបើយោងតាមសេចក្តីរាយការណ៍ជាច្រើន មុនកិច្ចប្រជុំកំពូលសប្តាហ៍នេះនៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។

(រូបថត៖ PTI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្លុកនៃប្រទេសអាហ្វ្រិកចំនួន៥៥ ដែលបច្ចុប្បន្នត្រូវបាន G20 ចាត់ថ្នាក់ជាអង្គការអន្តរជាតិទទួលបានការអញ្ជើញ គឺនឹងមានឋានៈដូចគ្នាទៅនឹងសហភាពអឺរ៉ុបដែរ នៅក្នុងក្រុមនេះ។

តាមសេចក្តីរាយការណ៍ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានផ្ញើលិខិតកាលពីខែមិថុនា ដើម្បីជំរុញឲ្យមេដឹកនាំផ្សេងទៀត ទទួលយកសហភាពអាហ្រ្វិកចូលទៅក្នុងក្រុមនេះ។

នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi (រូបថត៖ ANI)

ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ដក​ស្រង់​ឯកសារ​នោះ ដែលមានខ្លឹមសារ​ថា “​នេះ​នឹង​ជា​ជំហាន​ដ៏​ត្រឹមត្រូវ​មួយ​ឆ្ពោះ​ទៅ​រក​ស្ថាបត្យកម្ម និង​អភិបាលកិច្ច​សកល​មួយ​ដែល​ត្រឹមត្រូវ យុត្តិធម៌ និងរួម​បញ្ចូល​គ្នា​បន្ថែម​ទៀត។ លោកនាយករដ្ឋមន្ត្រី ជឿជាក់យ៉ាងមុតមាំ ចំពោះសំឡេងកាន់តែច្រើ​នពីបណ្តាប្រទេសនៅប៉ែកខាងត្បូងលើវេទិកាអន្តរជាតិ ជាពិសេសប្រទេសនៅអាហ្វ្រិក”។

សូមបញ្ជាក់ បច្ចុប្បន្ន ប្រទេសអាហ្វ្រិកខាងត្បូង គឺជាសមាជិកអចិន្ត្រៃយ៍ G20 តែមួយគត់ ​ដែលតំណាងឲ្យទ្វីបនេះ។ ដោយឡែកអេហ្ស៊ីប និងម៉ូរីស គឺជាប្រទេសទទួលការអញ្ជើញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ តើបញ្ហាអ្វី ដែលនឹងត្រូវផ្តោតសំខាន់ ក្នុងកិច្ចប្រជុំកំពូល G20 ឆ្នាំនេះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម