Connect with us

ព័ត៌មានជាតិ

កម្ពុជា រៀបចំសន្និសីទបង្ហាញអ្នកអភិវឌ្ឍន៍ Software និងពិព័រពណ៍បច្ចេកវិទ្យា (Code-C)

បានផុស

នៅ

សន្និសីទអ្នកអភិវឌ្ឍន៍ Software និងពិព័រណ៍បច្ចេកវិទ្យា CODE-C បានរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវ​ឌីជីថល និងនវានុវត្តន៍កម្ពុជា បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថល ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះ រៀបចំឡើងនៅថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ ២០២៣នេះ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។

យោងតាមបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថល (CADT) បានឱ្យដឹងថា សន្និសីទស្ដីពី CODE-C ២០២៣ នេះ មានគោល​បំណង​តភ្ជាប់កិច្ចសហការ និងបង្ហាញទេពកោសល្យផ្នែកបច្ចេកវិទ្យា អាជីវកម្មឌីជីថល អ្នកដឹកនាំឧស្សាហកម្មពី​ប្រព័ន្ធអេកូឡូស៊ី​បច្ចេកវិទ្យាឌីជីថលកម្ពុជា និងអ្នកលេងក្នុងតំបន់លើវិស័យផ្សេងៗ រួមមាន Web3.0, Software &App development, AI &Data, Game Development, Cloud Computing &IoT, Mar Tech, UX/UI &Creative, និង Digital Entertainment ជាដើម។

សូមបញ្ជាក់ថា ការខិតខំជំរុញទំនាក់ទំនងដ៏មានអត្ថន័យមួយនេះ សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងជំរុញការច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យា ដោយនាំយកអ្នកពាក់ព័ន្ធសំខាន់ៗរួមគ្នា ដើម្បីរៀបចំអនាគត​នៃបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម