Connect with us

ព័ត៌មានជាតិ

កម្ពុជាបានប្រាក់ចំណូលជិត ៤៨០ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ

បានផុស

នៅ

កម្ពុជា​រកចំណូលបាន​ជិត ៤៨០ លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ​នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៣ ចំនួននេះកើនឡើងជាង ៥៥% ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ នេះ​បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យដែលកម្ពុជាថ្មីទទួលបាននៅថ្ងៃទី ៨ ខែកញ្ញា ​បានឱ្យដឹងថា ចាប់ពីខែមករា-សីហា ឆ្នាំ ២០២៣ ការនាំចេញ​ជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូមានតម្លៃ​សរុប ៤៧៩ ៣៩៦ ០០០ ដុល្លារ។

ការនាំចេញកៅស៊ូក្នុងខែសីហា កម្ពុជាទទួលបានចំណូលជាង ៩៤ លានដុល្លារ កើនឡើង ១៣៩% បើធៀប​នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ មានចំនួនជាង ៣៩ លានដុល្លារ។

សម្រាប់តម្លៃ​លក់​ជ័រ​កៅស៊ូ​គ្រួសារ​នៅ​ចម្ការ​ជា​មធ្យម​នៅខែសីហា គឺ​ទឹក​ជ័រ ​(DRC ១០០​ ភាគរយ​) មានតម្លៃ​ចាប់ពី ៤ ៥០០ រៀល ក្នុង ​១​ គីឡូក្រាម។ 

កាលពីឆ្នាំ ២០២២ កម្ពុជា បានរកចំណូលពីការនាំចេញកៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូបានប្រមាណ ៥៤១. ៦៦ លានដុល្លារ។ គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានផ្ទៃដីដាំដំណាំកៅស៊ូសរុបចំនួនជាង ៤០ម៉ឺនហិកតា។ ចំណែកឯទីផ្សារ​សំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុប ជាដើម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៧ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម