ព័ត៌មានជាតិ
មេខ្យល់២នាក់ ត្រូវឃាត់ខ្លួន ក្រោយនាំពលករឆ្លងដែន អំឡុងប្រទេសថៃ កំពុងផ្ទុះជំងឺកូវីដ
ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាមេខ្យល់នាំពលករខ្មែរឆ្លងដែន ចូលទៅកាន់ប្រទេសថៃ ដោយមិនស្របច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ដែលឈរជើងនៅចំណុចច្រករបៀងស្វាយចេក ក្នុងទឹកដីស្រុកកំរៀង ធ្វើការឃាត់ខ្លួនតាមការឯកភាពពីលោកព្រះរាជអាជ្ញា ប៊ុណ្ណារ៉ា ដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការ។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២និង៥៥នាទី ថ្ងៃត្រង់ នៅចំណុចភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយសារតែជនសង្ស័យទាំង ២ នាក់នេះ ជាប់ពាក់ព័ន្ធនិងករណីនាំយកពលករចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន។
ជនសង្ស័យទាំងពីរនាក់នោះ មានឈ្មោះ កែវ ជ្រឹង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរលក់ដូរ និង ឈ្មោះ តឿក ក្រុងប៉ាត់ ហៅ(ចាន់) ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរកម្មករ ដែល បានធ្វើសកម្មភាពលួចនាំយកពលករខ្មែរចំនួន០៤ នាក់ ( ស្រី ១ នាក់ ) ដើម្បីឆ្លងចូលមកប្រទេសកម្ពុជា ហើយក៏ត្រូវកម្លាំងចម្រុះប្រចាំនៅគោលដៅប៉ុស្តិ៍នគរបាលច្រករបៀងស្វាយចេកឃាត់ខ្លួនបាន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់នោះបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាននាំពលករចំនួន០៤នាក់ខាងលើពិតប្រាកដមែន ហើយយកថ្លៃឈ្នួលក្នុងម្នាក់ចំនួន១០០០(មួយពាន់)បាត ដើម្បីឆ្លងដែនចូលមកប្រទេសកម្ពុជា(ស្រុកកំរៀង)។ បច្ចុប្បន្នករណីខាងលើនេះជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ តាមបញ្ជារបស់លោកព្រះរាជអាជ្ញា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ ចោរឆក់កាបូបជនជាតិកូរ៉េពីរនាក់ត្រូវសមត្ថកិច្ចចាប់បាន
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង