Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះផ្សារបណ្ដែតទឹកនៅ ថៃ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់

បានផុស

នៅ

អគ្គិភ័យ​មួយបាន​ឆាបឆេះ​ផ្សារ​បណ្តែត​ទឹក​ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយក្នុង​តំបន់​៤​​ នៃ​ក្រុង​ប៉ាតាយ៉ា​ខេត្ត​ឈុនបុរី​ រហូតមិនអាច​គ្រប់គ្រង​បាន ​ខណៈការ​ខូច​ខាត​គេប៉ាន់ស្មាន​ជាង ៥០​លាន​បាតឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៣ មជ្ឈមណ្ឌលវិទ្យុ១៩១ បានទទួល​សេចក្តី​រាយការណ៍ថា​ មាន​អគ្គិភ័យ​នៅ​ផ្សារ​អណ្តែត​តំបន់​ទី​៤ ស្រុក​បាង​ឡាំ​ង ខេត្ត​ឈុន​បុរី បន្ទាប់ពី​ទទួល​បាន​ដំណឹង​នេះ មន្ត្រី​ពន្លត់​អគ្គិភ័យ​ត្រូវ​បាន​ចេញ​ប្រតិបត្តិការ​ ដោយមានបុគ្គលិក​សង្គ្រោះ, ស្ថានីយ​ប៉ូលិស, មន្ត្រី​រដ្ឋបាលស្រុក Bang Lamung, មន្ត្រីកិច្ចការពិសេសក្រុងប៉ាតាយ៉ា រួម​នឹង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង​២០​គ្រឿង​ ក៏​ប្រញាប់​ចុះ​ទៅ​​អន្តរាគមន៍ភ្លាមៗ។

នៅ​កន្លែង​កើតហេតុ គេឃើញ​ភ្លើង​កំពុង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ពពកផ្សែងបានហោះឡើង​លើមេឃ។ អាជ្ញាធរ​បាន​ជម្លៀស​ប្រជាជន​ចេញ​ពី​តំបន់​នោះ​ជា​បន្ទាន់។ ​សមត្ថកិច្ច​បានបញ្ចាក់ឲ្យដឹងថា ភ្លើងបាន​រាលដាល​យ៉ាង​ឆាប់រហ័ស ព្រោះ​សំណង់​នេះ​ធ្វើ​ពី​ឈើ និង​ប្រក់​ស័ង្កសី ដែល​ជា​វត្ថុ​ងាយ​ឆេះ​។ ទោះបីប្រើ​ទឹក​ចាក់​ដើម្បី​ស្រោចស្រង់​ស្ថានការណ៍ ប៉ុន្តែនៅតែមិនអាច​គ្រប់គ្រង​ភ្លើង​ដោយសារតែមានសារជាតិផ្ទុះបង្កើតជា​ភាព​ចលាចល​ ទប់ទល់​លែង​បាន​។

ទាក់ទិន​នឹង​បញ្ហា​នេះ សមត្ថកិច្ច​បាន​សាកសួរ​បុគ្គលិក​ក្នុង​ផ្សារ​បណ្ដែត​ទឹក​ទី​៤ ពួក​គាត់​បាន​និយាយ​ថា នៅ​វេលា​ម៉ោង​៧​យប់​ ពេល​បុគ្គលិក​ទាំងអស់​បាន​បញ្ចប់​ការងារ​ហើយត្រឡប់​ទៅផ្ទះវិញជា​បណ្តើរៗ។ ក្រោយមក ស្រាប់តែ​មាន​អគ្គិភ័យ​ឆាបឆេះ​កណ្តាល​ផ្សារ។ គេ​បាន​រក​ឃើញ​ថា អគ្គិភ័យ​បាន​ឆាបឆេះ​ក្នុង​បន្ទប់ទឹក​ផ្ទះ​ឈើ​មួយ​ខ្នង ហើយ​ភ្លើង​បាន​រាលដាល​ដល់​អាជីវករ​ក្នុង​ផ្សារ​ភ្លាម​ៗ ។ ដោយសារតែហាងផ្សេងៗ ផ្នែកខាងក្នុងនៃផ្សារនេះ ភាគ​ច្រើន​ធ្វើពី​ឈើ និងឫស្សី ដែលធ្វើឲ្យ​វាក្លាយជាឥន្ធនៈ ងាយនឹងឆាបឆេះ​យ៉ាងលឿន។

ទោះ​យ៉ាង​ណា មន្ត្រី​ជំនាញ​នៅ​តែ​ប្រញាប់​ពន្លត់​ភ្លើង​កុំ​ឲ្យ​រាល​ដាល​បន្ត​ទៀត។ តាមរយៈការស្នើសុំការគាំទ្រ​ពីតំបន់ក្បែរនោះ បុគ្គលិកសរុបជាង ២០០នាក់ កំពុងបំពេញបេសកកម្មយ៉ាងប្រញាប់ប្រញាល់ ក្នុងពេលដែលអគ្គិភ័យបំផ្លាញកន្លែងទេសចរណ៍ នៅចំកណ្តាលទីក្រុងប៉ាតាយ៉ា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖nationtv.tv

ចុចអាន៖ព្យុះកំបុតត្បូង បង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងសំណង់អគារកម្រិតណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ៣ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ៣ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម