Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី សង្ឃឹមថា អាស៊ាន នឹងមិនក្លាយជាចំណាប់ខ្មាំង ដោយសារតែ​វិបត្តិ មីយ៉ាន់ម៉ា នោះទេ

បានផុស

នៅ

ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាស៊ាននឹងមិនក្លាយជាចំណាប់ខ្មាំង ដោយសារតែវិបត្តិមីយ៉ាន់ម៉ានោះទេ ហើយលោកថែមទាំងបានជំរុញឲ្យមេដឹកនាំទាំងអស់មិនត្រូវធ្លាក់ចូលទៅក្នុងចរន្តនៃប្រកួតប្រជែងពីមហាអំណាចឡើយ ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Widodo បានប្រាប់សន្និសីទសារព័ត៌មាននៅឯពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី៥-៧ ខែកញ្ញាថា “យើងត្រូវតែបន្តប្រយុទ្ធ ហើយអាស៊ាននឹងមិនធ្វើជាចំណាប់ខ្មាំង ដោយសារបញ្ហាមីយ៉ាន់ម៉ានោះទេ ហើយអាស៊ាននឹងបន្តបង្កើតសន្តិភាព ស្ថិរភាព និងវិបុលភាព” ។

លោក Widodo បានលើកឡើងទៀតថា ក្រោមការដឹកនាំរបស់ឥណ្ឌូណេស៊ី អាស៊ានបានអនុវត្តការចូលរួមចំនួន ១៤៥ លើកជាមួយភាគីពាក់ព័ន្ធចំនួន ៧០ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមេដឹកនាំអាស៊ានក៏បានអំពាវនាវជាពិសេសដល់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះឲ្យបញ្ចប់អរិភាពផងដែរ ។

ទន្ទឹមនោះ បន្ទាប់ពីការពិនិត្យឡើងវិញនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ ៥ ចំណុចដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ារួចហើយ មេដឹកនាំអាស៊ានបានគូសបញ្ជាក់ពីជំហាន ដូចជាការអនុម័តបង្កើតយន្តការត្រយកា (Troika) ទៅកាន់ប្រេសិតពិសេសរបស់អាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា ។

វិធីសាស្រ្តនេះនឹងអនុញ្ញាតឲ្យអតីតប្រធានអាស៊ាន ប្រធានបច្ចុប្បន្ន និងប្រធាននាពេលអនាគត រួមគ្នាដោះស្រាយវិបត្តិ និងរិះរកវិធីជាបន្តបន្ទាប់ ដោយលើកហេតុផលថា ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាទំនងជាមិនផ្លាស់ប្តូរក្នុងរយៈពេល ១ ឆ្នាំនោះទេ ។

គួរបញ្ជាក់ថា មេដឹកនាំអាស៊ានកំពុងប្រឈមមុខនឹងការដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃនៅមីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសមួយនេះត្រូវបានធ្លាក់ចូលទៅក្នុងវិបត្តិ ក្រោយយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ ២០២១ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Straits Times

ចុចអាន ៖ ប្រមុខ UN ឲ្យយោធា មីយ៉ាន់ម៉ា ស្ដាប់តាមប្រជាជនខ្លួនឯងផង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៣ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៤ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍៣ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

Sokha Hotels

ព័ត៌មានពេញនិយម