Connect with us

ព័ត៌មានអន្ដរជាតិ

យ៉ាងយូរខែវិច្ឆិកា គ្រាប់បែកចង្កោមអាមេរិក នឹងទៅដល់ដៃ អ៊ុយក្រែន​ 

បានផុស

នៅ

មន្ទីរបញ្ចកោណបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី៧ខែកញ្ញាថា គ្រាប់បែកចង្កោមផ្ទុកជាតិវិទ្យុសកម្មដែលផលិតដោយសហរដ្ឋអាមេរិក នឹងទៅដល់ប្រទេសអ៊ុយក្រែននៅរដូវស្លឹកឈើជ្រុះ (ចន្លោះខែកញ្ញាដល់ខែវិច្ឆិកា) ដើម្បីឲ្យស្របគ្នាជាមួយនឹងការបញ្ជូនរថក្រោះ M1 Abrams លើកដំបូង។

(រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Sabrina Singh ត្រូវបានសួរថាតើ ទីក្រុងកៀវ អាចសង្ឃឹមនឹងទទួលគ្រាប់បែកចង្កោមផ្ទុកជាតិវិទ្យុសកម្ម ដែលត្រូវបានដាក់បញ្ចូលក្នុងកញ្ចប់ជំនួយតម្លៃ១៧៥លានដុល្លារ ដែលប្រកាសដោយទីក្រុងវ៉ាស៊ីនតោនលឿនកម្រិតណា?

អ្នកនាំពាក្យរូបនេះបានបដិសេធផ្តល់កាលបរិច្ឆេទច្បាស់លាស់ ប៉ុន្តែនិយាយថា ពេលទៅដល់ទីក្រុងកៀវនឹងប្រកាស។ ទីក្រុងវ៉ាស៊ីនតោន ចង់ឲ្យគ្រាប់បែកនេះ ទៅដល់ចំពេលរថក្រោះ Abrams ទៅដល់ដែរ។ យើង​រំពឹង​ថា ​រថក្រោះ​ នឹងទៅ​ដល់​អ៊ុយក្រែន​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Sabrina Singh (រូបថត៖ AP)

នៅពេលសង្កត់ធ្ងន់លើថាតើ មន្ទីរបញ្ចកោណជឿថា គ្រាប់បែកចង្កោមផ្ទុកជាតិវិទ្យុសកម្ម បង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ ដែរឬក៏អត់នោះ? មន្រ្តីខាងលើ បានច្រានចោលការអះអាងបែបនេះ។ លោកស្រីនិយាយថា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) សន្និដ្ឋានថា “មិនមានភស្តុតាងណាមួយដែលបង្ហាញថា គ្រាប់បែក បណ្តាលឲ្យមានជំងឺមហារីក”។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាប្រទេសទី២ ដែលបានប្រកាសផ្តល់គ្រាប់បែកចង្កោមផ្ទុកជាតិវិទ្យុសកម្មឲ្យអ៊ុយក្រែន បន្ទាប់ពីចក្រភពអង់គ្លេស ដែលបានបើកភ្លើងខៀវកាលពីខែមីនា ជាហេតុបណ្តាលឲ្យទីក្រុងមូស្គូ ផ្ទុះកំហឹងយ៉ាងខ្លាំង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ថាជា “ដំណឹងដ៏អាក្រក់” ក្រោយ អាមេរិក ផ្ដល់គ្រាប់បែកចង្កោមទៅឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម