ព័ត៌មានអន្ដរជាតិ
តើមេដឹកនាំណាខ្លះចូលរួម និងអវត្តមាន ក្នុងកិច្ចប្រជុំកំពូល G20 នៅ ឥណ្ឌា?
ឆ្នាំនេះ កិច្ចប្រជុំកំពូល G20 នឹងប្រព្រឹត្តទៅនាថ្ងៃទី៩និងទី១០ខែកញ្ញា នៅមជ្ឈមណ្ឌលតាំងពិពណ៌ Bharat Mandapam កណ្តាលរដ្ឋធានីញូវដែលី ជិតវិមានប្រវត្តិសាស្ត្រ India Gate ដោយបណ្តាមេដឹកនាំប្រទេសអ្នកមាននិងមហាអំណាចពិភពលោក នឹងចូលរួម។
សម្រាប់ជំនួបកំពូលលើកនេះ ប្លុក G20 នឹងផ្តោតកិច្ចពិភាក្សាលើការផ្តល់ប្រាក់កម្ចីបន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍពីស្ថាប័នពហុភាគី, កំណែទម្រង់ស្ថាបត្យកម្មបំណុលអន្តរជាតិ, បទប្បញ្ញត្តិស្តីពីរូបិយប័ណ្ណឌីជីថល និងផលប៉ះពាល់នៃភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយលើសន្តិសុខស្បៀង និងថាមពល។
ទោះបីជាយ៉ាងណាក៏ដោយ មិនមែនមេដឹកនាំប្រទេសជាសមាជិកទាំងអស់សុទ្ធតែចូលរួម ក្នុងជំនួបកំពូលនេះនោះទេ។
ដូចនេះ តើមេដឹកនាំណាខ្លះចូលរួម និងណាខ្លះអវត្តមាន ក្នុងកិច្ចប្រជុំកំពូល G20 ដែលដល់វេនប្រទេសឥណ្ឌាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំនេះ?
មេដឹកនាំពិភពលោក ដែលបញ្ជាក់ពីការចូលរួមគឺប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ខណៈប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីចិនលោក Xi Jinping បានសម្រេចចិត្តមិនចូលរួម។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ក៏ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងញូវដែលីផងដែរ នៅក្នុងអ្វីដែលនឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកទៅកាន់ប្រទេសឥណ្ឌា ក្នុងនាមជានាយករដ្ឋមន្ត្រី។
ដោយឡែក នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក៏នឹងចូលរួមដែរ ហើយគេគិតទុកជាមុនថា គាត់នឹងរិះគន់រុស្ស៊ី ចំពោះសង្គ្រាមអ៊ុយក្រែន។
រីឯនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese នឹងធ្វើដំណើរកាន់ប្រទេសឥណ្ឌា ជាផ្នែកនៃដំណើរទស្សនកិច្ចបីប្រទេស ដែលរួមមានទាំងទៅឥណ្ឌូណេស៊ី និងហ្វីលីពីនផងដែរ។
ទន្ទឹមនោះ ប្រធានាធិបតីបារាំងលោក Emmanuel Macron ទំនងជាចូលរួម និងពិភាក្សាទ្វេភាគីជាមួយលោក Modi ទៀតផង។
ក្រៅពីនេះ ព្រះអង្គម្ចាស់ Mohammed Bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត និងនាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina ក៏ទំនងជានឹងចូលរួមផងដែរ។
មេដឹកនាំដែលនឹងចូលរួមផ្សេងទៀតមានដូចជា ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol, អធិការបតីអាល្លឺម៉ង់ Olaf Scholz, ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan, ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa, ប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez និងមេដឹកនាំនីហ្សេរីយ៉ាលោក Bola Tinubu៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ តើបញ្ហាអ្វី ដែលនឹងត្រូវផ្តោតសំខាន់ ក្នុងកិច្ចប្រជុំកំពូល G20 ឆ្នាំនេះ?
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ