Connect with us

ជីវិតកម្សាន្ដ

អ្នកនិពន្ធ សុន រដ្ឋា បង្ហើប​ស្នាដៃ​ល្បីៗ​ដែល​ធ្វើ​ឲ្យ អនុស្សាវរីយ៍ សាង​កេរ្តិ៍ឈ្មោះ​ដល់​បច្ចុប្បន្ន​

បានផុស

នៅ

​ជាការ​ពិត​សម្រាប់​មហាជន​និង​យុវវ័យ​ខ្មែរ​ ដែល​និយម​តាមដាន​រឿងរ៉ាវ​តារា​ក្នុងស្រុក​ច្បាស់​ជា​ស្គាល់​តារា​ប្រុស​ល្បីឈ្មោះ​ ប្រចាំ​ផលិតកម្ម​សាន់​ដេ​ លោក​ យឿ​ង ​សូត្រ​អនុស្សាវរីយ៍​។​ អនុស្សាវរីយ៍ ​ជាតា​រាច​ម្រៀង​ ដែល​ប្រ​ចេញពី​ការ​ប្រឡង​កម្មវិធី​ពេជ្រ​កំពង់​ច្នៃ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយសារ​មានឱកាស​គួបផ្សំ​និង​ទឹកដម​សំឡេង​ល្អ​ផង​នោះ អនុស្សាវរីយ៍​ទោះបី​មិនបាន​ក្លាយជា​ម្ចាស់​ពាន​ក្នុង​កម្មវិធី​ខាងលើ​ក្តី​ តែ​លោក​ក៏​ត្រូវ​បានការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​បងធម៌​ ដែល​ជា​អ្នកនិពន្ធ​ល្បី​ឈ្មោះ​មួយ​រូប​ គឺ​លោក​ សុន រដ្ឋា ​ជួយ​បើកផ្លូវ​និង​តែង​នៅ​ពីក្រោយ​នៃ​ភាព​ល្បី​ល្បាញ​ដល់​សព្វថ្ងៃ​តាមរយៈ​ការនិពន្ធ​បទ​ល្បីៗ​ឲ្យ​ច្រៀង​ នៅ​ក្នុង​ផលិតកម្ម​សាន់​ដេផង​នោះ​។​

​តាម​ការ​កត់សម្គាល់​ប​ទ​ចម្រៀង​ល្បីៗ​ជាច្រើន​របស់​តារា​ចម្រៀង​លោក អនុស្សាវរីយ៍ ដែល​ត្រូវ​បាន​ទស្សនិកជន​ផ្ទុះ​គាំទ្រ​ខ្លាំង​នោះ​ គឺ​ភាគច្រើន​សុទ្ធ​សឹង​ជា​ស្នាដៃ​និពន្ធ​របស់​លោក​ សុន​ រដ្ឋា​ ខណៈ​ដែល​កន្លងមក​ពុំ​សូវ​មាន​ទស្សនិកជន​ឬ​អ្នកគាំទ្រ​ណា​ម្នាក់​បានដឹង​ឬ​ចាប់អារម្មណ៍​នោះឡើយ​។​ លោក សុន រដ្ឋា បាន​បង្ហើប​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​លោក​កំពុង​ផលិត​បទ​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ​។​

​ថ្លែងប្រាប់​កម្ពុ​ជាថ្មី​កវីនិពន្ធ​លោក​ សុន រដ្ឋា​ បា​នបង្ហើ​ប​ថា ​ចំពោះ​ការ​ជ្រោមជ្រែង​ប្អូនធម៌ ​គឺ​លោក​អនុស្សាវរីយ៍​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ខក​បំណង​ឡើយ ​ពោល​គឺ​ប្រើពេល​ប្រមាណ​២​ឆ្នាំ​ប៉ុណ្ណោះ ​អាច​ប្រជែង​បាន​កេរ្តិ៍ឈ្មោះ​ល្បី​គួរ​ឲ្យ​កត់សម្គាល់ ​តាម​រយៈស្នាដៃ​បទ​មួយ​ចំនួន​ ដែល​លោក​បាន​តាក់តែង​និពន្ធ​ឲ្យ​ស្សាវរីយ៍​ច្រៀង​។​

​លោ​កថា បទ​ចម្រៀង​ដែល​មាន​ស្ទុះ​គាំទ្រ​ខ្លាំង​តាំង ពី​ដំបូង​ដល់​បច្ចុប្បន្ន​ ដែល​ជា​ស្នាដៃ​និពន្ធ​របស់ខ្លួន​នោះ ​គឺមាន​ដូចជា​, បទ​ជើងមេឃ​ពណ៌​ខ្មៅ​,​ ទីង​មោង​,​ ស្នេហា​មេឃ​នឹង​ដី​,​ ដង្កូវ​,​ ឃើញ​ដំរី​ជុះ​ នឹង​ដែល​កំពុង​មានការ​គាំទ្រ​ខ្លាំង​នា​អំឡុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ គឺ​បទ ស្រមោច រួមទាំង​បទ​ល្បីៗ​ជាច្រើន​ទៀត​ផង​ ផង​ដែរ​។​

​សូមជម្រាបថា​ ចំពោះ​បទ​ចម្រៀង​ ដែល​អ្នកនិពន្ធ​ សុន រដ្ឋា​ បើក​កកាយ​ផលិត​អំឡុង​ពេល​មួយរយៈចុង​ក្រោយនេះ​ឃើញ​ថា ​កំពុងតែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​មហាជន​ជាច្រើន​ដោយ​ការ​លេង​ឃ្លោងឃ្លា​ន័យធៀប​ចាក់​ដោត​ដល់​អ្នក​ស្តាប់​ឲ្យ​ចាប់អារម្មណ៍​លើ​ស្នាដៃ​របស់​អ្នកនិពន្ធ​រូប​នេះ​។​ ជាក់ស្តែង​បទ ស្រមោច ដែល​កំពុង​មាន​ការចែក​រំលែ​ក​នេះ​ជាដើម​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​គុយ​លី ឈាន​មួយ​កម្រិត​ទៀត រហូតនិពន្ធ​បទ​ឲ្យ​ខេ​ម រាំ​លេង​ក្នុងឱកាសឆ្នាំ​ថ្មីខាងមុខ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

សន្តិសុខសង្គម២៤ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

ព័ត៌មានជាតិ១៨ ម៉ោង មុន

២០២៤ ខ្យល់កន្ត្រាក់ មានមនុស្សស្លាប់-របួស ជិត ៥០ នាក់ ថយចុះជិត ៤ ដង

Sokha Hotels

ព័ត៌មានពេញនិយម