ជីវិតកម្សាន្ដ
ឈីន រតនៈ រំជួលចិត្តអាណិតក្មេងស្រីម្នាក់ ក្រោយដឹងស្ថានភាពគ្រួសារលំបាកខ្លាំង
តារាចម្រៀងវ័យក្មេងកញ្ញា ឈីន រតនៈ កាលពីថ្មីៗនេះ បានប្រកាសស្វែងរកអាស័យដ្ឋានរបស់ក្មេង ស្រីម្នាក់ ក្រោយនាងបានជួបនៅក្នុងកម្មវិធីប្រគំតន្ត្រីមួយ។ យ៉ាងណាទីបំផុត ឈីន រតនៈ បានសម្រេចបំណង ដោយបានស្វែងរក និងទៅដល់ផ្ទះក្មេងស្រីរូបនេះដូចបំណង។

ឈីន រតនៈ បានប្រាប់ឲ្យដឹងតាមសារអេឡិចត្រូនិកថា នាងបានជួបក្មេងស្រីដែលជាម្ចាស់កាដូរតុក្កតា កាលពីថ្ងៃមុនហើយ។ ក្នុងនោះ នាង ក៏បានយកកាដូរ និងថវិកាខោអាវបន្តិចបន្តួចមកចែករំលែកក្តីស្រលាញ់ជាមួយក្មេងស្រីខាងលើដែរ។ ក្មេងស្រីរូបនេះ មានឈ្មោះ ស្រីនឿន។ ហើយនៅពេលដែលនាងបានមកជួប ស្រីនឿន ផ្ទាល់ ទើបដឹងថាជីវភាពរបស់គ្រួសារគាត់លំបាកខ្លាំងណាស់។

កញ្ញា ឈីន រតនៈ បានបញ្ជាក់ថា «នៅពេលដែលឃើញជើងរបស់ប្អូនស្រី ខ្ញុំរំជួលចិត្តខ្លាំងណាស់ ជើងរបស់ប្អូនស្រីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវអបដែករហូត គាត់មិនមានថវិកាក្នុងការដោះដែកចេញទេ គាត់ដើរសុំលុយគេតាមផ្សារ ជួនកាលបេះបន្លែលក់បន្តិចបន្តួចទាំងជើងលានដែកចេញក្រៅ រីឯផ្ទះប្រក់ស័ង្កសីទ្រុឌទ្រោម និងមានបងប្អូនចំនួន ៥ នាក់ ប្អូនស្រីគរទៀត សុទ្ធតែលំបាក និងមានម្ដាយលោកចាស់ជរាផងដែរ»។

តារាចម្រៀង ឈីន រតនៈ បាននិយាយបន្តថា «ក្មេងស្រីរូបនេះ គាត់មានទីលំនៅស្រុកគីរីវង់ ក្បែរផ្សារទន្លាប់ ខេត្តតាកែវ នាងខ្ញុំសូមអំពាវនាវដល់ពុកម៉ែបងប្អូនសប្បុរសជនទាំងអស់ សូមជួយគាត់ផង តាមសទ្ធាបន្តិចបន្តួច ដើម្បីឲ្យគាត់បានព្យាបាលជើងគាត់ផង»។ ក្នុងនោះដែរ ក៏មានការបញ្ជាក់បន្ថែមថា គោលបំណងក្នុងព័ត៌មានមួយនេះ គឺពិតជាស្នើសុំជំនួយទៅដល់សប្បុរសជនរូបណាដែលមានចិត្តចង់ឧបត្ថម្ភដល់ប្អូនស្រីបន្ថែមទៀត៕
អត្ថបទ ៖ ចាន់រ៉ា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ