Connect with us

សន្តិសុខសង្គម

ចុះឆែកឆេរ​ទីតាំង​ទទួល​បញ្ចាំ បង់រំលស់​​រកឃើញ​ទីតាំង​មួយ​សង្ស័យ​ពាក់ព័ន្ធ​បទល្មើស

បានផុស

នៅ

កាលពីរសៀលថ្ងៃទី ០៧ ខែកញ្ញា កម្លាំងចម្រុះនៃគណៈបញ្ជាការកងឯកភាពក្រុងបាត់ដំបង បាន​ចុះត្រួតពិនិត្យទីតាំង​ទទូល​ទិញ លក់ និងបញ្ចាំ​ទ្រព្យសម្បត្តិក្នុងក្រុងបាត់ដំបងដឹកនាំដោយលោក ធូ ភា អភិបាលរងខេត្ត និង លោក ទុត វិនីត ព្រះរាជអាជ្ញារង​អមសាលាដំបូងខេត្ត ក្នុងនោះមាន​ទីតាំង​មួយ​ ស្ថិតនៅភូមិទំនប់ សង្កាត់ក្ដុលដូន​ទាវ ត្រូវបានមន្ត្រីជំនាញឆែកឆេររកឃើញមានម៉ូតូចំនួន ០៧ គ្រឿង សង្ស័យទទូលទិញឬទទូលបញ្ចាំដោយមិនស្របច្បាប់ ហើយត្រូវបានដកហូតជាបណ្ដោះអាសន្ន ដើម្បីទុកឲ្យជំនាញត្រូតពិនិត្យ និងសួរនាំធ្វើការស្រាវជ្រាវតាមនីតិវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង​បាន​ឲ្យដឹង​ថា កិច្ចប្រតិបត្តិការពិនិត្យឆែកឆេររកច្បាប់ទម្លាប់នៅតាមទីតាំង​ហាង​ទិញ​លក់ ទទូលបញ្ចាំ ឬ បង់រំលស់នេះ​ជាការចូលរួមទប់ស្កាត់បទល្មើសចោរលួច​ចោរឆក់ ចោរប្លន់ និងពង្រឹងបន្ថែមលើសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន។

ការចុះពង្រឹងខាងលើនេះ គឺមានគោលបំណងកំណត់នូវវិធានការជាមូលដ្ឋានគ្រឹះសម្រាប់គ្រប់គ្រងអាជីវកម្ម ដើម្បី​កែ​លំអ​និងតំរង់ទិសដល់ប្រតិបត្តិការអាជីវកម្មឱ្យអនុវត្តបានត្រឹមត្រូវស្របតាមក្រមសីលធម៌វិជ្ជាជីវៈ ងាយស្រួលដល់ការគ្រប់គ្រងនិង​កាត់បន្ថយបាននូវហានិភ័យមួយចំនួន ដែលអាចកើតមានឡើងជាយថាហេតុ តាមរយះការត្រួតពិនិត្យ​ការពារអំពើចោរកម្មទ្រព្យសម្បត្តិ ហើយបង្កើនភាពជឿទុកចិត្តដល់អតិថិជន អាជីវករ និងអ្នកទិញទ្រព្យពីន្លែងអាជីវកម្មនោះ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម