Connect with us

ព័ត៌មានអន្ដរជាតិ

កាសែត Financial Times ៖ ចិន ប្រឆាំង អាមេរិក មិនឲ្យធ្វើជាម្ចាស់ផ្ទះ​កិច្ចប្រជុំកំពូល G20 ឆ្នាំ២០២៦

បានផុស

នៅ

ប្រទេសចិនបានជំទាស់ទៅនឹងផែនការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលក្រុមប្រទេស G20 របស់សហរដ្ឋអាមេរិកសម្រាប់ឆ្នាំ ២០២៦ ។ បើយោងតាមមន្ត្រីចំនួន ៤ នាក់ដែលដឹងពីបញ្ហានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី ៤ រូបនោះបានឲ្យដឹងថា មន្ត្រីចិននឹងប្រើប្រាស់កិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដែលីប្រទេសឥណ្ឌាក្នុងសប្តាហ៍នេះ ដើម្បីបញ្ចេញការប្រឆាំងចំពោះសហរដ្ឋអាមេរិក ដែលត្រូវបានគេសន្មត់ថានឹងធ្វើជាប្រធានប្តូរវេនកិច្ចប្រជុំនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ នៅឆ្នាំ ២០២៦ ។

ប្រសិនបើពិតជាមានជម្លោះលើប្រទេសណានឹងក្លាយជាម្ចាស់ផ្ទះកិច្ចប្រជុំ G20 នៅឆ្នាំ ២០២៦ មែននោះ វានឹងបន្ថែមភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងអាមេរិក ជាពិសេសលើបញ្ហាជាច្រើនដែលកំពុងត្រូវបានដាក់លើតុចរចា និងរកដំណោះស្រាយរួចទៅហើយ រួមទាំងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាដើម ។

ក្រុមមន្ត្រីបានប្រាប់កាសែត Financial Times ថា អ្នកការទូតចិនបានអំពាវនាវឲ្យកិច្ចប្រជុំកំពូល G20 ឆ្នាំនេះ កុំទទួលស្គាល់ឯកសារដែលនឹងឲ្យអាមេរិកធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលមួយនេះនៅឆ្នាំ ២០២៦ ប៉ុន្តែទោះជាយ៉ាងណា បណ្តាប្រទេសលោកខាងលិច រួមទាំងចក្រភពអង់គ្លេស បានជំទាស់នឹងចំណាត់ការរបស់ចិន និងគាំទ្រការដាក់បញ្ចូលសេចក្តីថ្លែងការណ៍នោះ ។

ជំហររបស់ប្រទេសចិនបានធ្វើឲ្យមានការភ្ញាក់ផ្អើលចំពោះអ្នកការទូតមកពីគណៈប្រតិភូផ្សេងទៀត ហើយបានលាតត្រដាងការបែកបាក់ជាច្រើនរវាងមហាអំណាចទាំងពីរ ។ មន្ត្រី​ម្នាក់​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ទឡ្ហីករណ៍​របស់​ចិន​ប្រឆាំង​នឹង​អាមេរិក​មិនមែន​ជា​បញ្ហា​ទាក់ទង​នឹង G20 នោះទេ ។

គួរបញ្ជាក់ថា G20 មិនមានលេខាធិការដ្ឋានអចិន្ត្រៃយ៍នោះទេ ហើយប្រេស៊ីលនឹងកាន់តំណែងជាប្រធានប្ដូរវេននៅឆ្នាំក្រោយ ខណៈអាហ្រ្វិកខាងត្បូងនឹងធ្វើជាប្រធាននៅឆ្នាំ ២០២៥ ។ បន្ទាប់ពីនោះ រដ្ឋសមាជិកនីមួយៗនឹងរៀបចំកិច្ចប្រជុំកំពូលទៅតាមការឯកភាពគ្នា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Financial Times

ចុចអាន ៖ មុនទៅដល់ ឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំ G20 តើយន្តហោះដឹកលោក បៃដិន ឈប់ចាក់សាំងនៅប្រទេសណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម